* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយករដ្ឋមន្រ្តីជប៉ុន ប្តេជ្ញាដោះស្រាយបញ្ហាសេដ្ឋកិច្ច ដោយកាត់បន្ថយពន្ធលើការលក់ (Video inside)

30-07-2026 16:23

(តូក្យូ)៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃគណបក្សកាន់អំណាចនៅជប៉ុន បានឱ្យដឹងថា លោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi បានប្រកាសពីបំណងកាត់បន្ថយពន្ធលើការលក់ (sales tax) ចំនួន ២ភាគរយ ក្នុងរយៈពេល ២ឆ្នាំ សម្រាប់មុខទំនិញប្រភេទអាហារ ខណៈវិធានការនេះអាចដាក់បន្ទុកបន្ថែម ដល់ស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេស ដែលកំពុងធ្លាក់ចុះស្រាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦។

បំណងនេះកើតមានឡើង ពេលដែលលោកស្រី Takaichi ឃើញអត្រាការគាំទ្រចំពោះរដ្ឋាភិបាលធ្លាក់ចុះ ស្របពេលប្រជាជនជប៉ុន កំពុងប្រឈមនឹងការកើនឡើងថ្លៃចំណាយ ដែលបណ្តាលមកពីលុយយ៉េនចុះថោក និងវិបត្តិថាមពលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។

ជប៉ុន អនុវត្តការយកពន្ធលើការប្រើប្រាស់ ក្នុងអត្រា ៨ភាគរយសម្រាប់អាហារ និង ១០ភាគរយសម្រាប់ទំនិញ រួមទាំងសេវាកម្មផ្សេងទៀត។ ចំណូលពីពន្ធនេះគឺជាប្រភពហិរញ្ញវត្ថុដ៏សំខាន់ សម្រាប់ទ្រទ្រង់ការចំណាយ ផ្នែកសុខុមាលភាពសង្គមដែលកំពុងកើនឡើង ចំពេលចំនួនប្រជាជនវ័យចាស់កើនឡើងយ៉ាងឆាប់រហ័ស។

ប្រសិនបើការកាត់បន្ថយត្រូវបានអនុវត្ត វានឹងក្លាយជាលើកដំបូងដែលជប៉ុន បន្ថយអត្រាពន្ធលើការលក់ ចាប់តាំងពីពន្ធនេះ ត្រូវបានដាក់ឱ្យអនុវត្តនៅឆ្នាំ១៩៨៩៕