* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ការវាយប្រហារដ្រូននៅកំពង់ផែអេហ្ស៊ីប បង្កការគំរាមកំហែងដល់ព្រែកជីកស៊ុយអេ ខណៈអាមេរិក-អ៊ីរ៉ង់បន្តវាយប្រហារគ្នា (Video inside)

30-07-2026 19:13

(គែរ)៖ ការវាយប្រហារដោយយន្តហោះដ្រូន ទៅលើនាវាដឹកឧស្ម័ននៅកំពង់ផែអេហ្ស៊ីប ដែលស្ថិតនៅក្បែរព្រែកជីកស៊ុយអេ (Suez Canal) កំពុងបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពនាវាចរណ៍ ព្រោះព្រែកជីកនេះគឺជាផ្លូវនាំចេញប្រេងដ៏មានសុវត្ថិភាពចុងក្រោយបង្អស់របស់អារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋាភិបាលអេហ្ស៊ីប បានប្រកាសថា ដ្រូនមិនស្គាល់អត្តសញ្ញាណមួយគ្រឿង បានវាយប្រហារបង្កឱ្យមានអគ្គិភ័យឆាបឆេះនាវាចំនួន ២គ្រឿង នៅកំពង់ផែដាមីអេតតា (Damietta)។ ប្រភពពាណិជ្ជកម្មបានបង្ហើបថា គោលដៅវាយប្រហារគឺនាវាស្តុកឧស្ម័ន Energos Winter ដែលជារបស់អាមេរិក។

ស្របពេលជាមួយគ្នានេះ ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ កាន់តែមានសភាពក្តៅគគុក។ កាលពីយប់មិញ យោធាអាមេរិកបានបើកការវាយប្រហារទ្រង់ទ្រាយធំ រយៈពេលពីរម៉ោង ទៅលើមជ្ឈមណ្ឌលបញ្ជាការ និងទីតាំងផលិតដ្រូនរបស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ដែលបានសម្លាប់មនុស្ស ៣នាក់។ ជាការឆ្លើយតប IRGC បានប្តេជ្ញាចិត្តវាយបកសងសឹកវិញជាដាច់ខាត។

ទន្ទឹមនឹងនេះ ប្រទេសកូវ៉ែតបានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីរ៉ង់បានធ្លាក់ចំអគារក្រុមហ៊ុនចិនមួយកន្លែង សម្លាប់កម្មករម្នាក់។ ចំណែកឯប្រទេសហ្សកដានី ក៏បានអះអាងថា ខ្លួនបានស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ចំនួន ៥គ្រាប់ ដែលបាញ់សំដៅមកមូលដ្ឋានយោធាអាមេរិកនៅក្នុងទឹកដីរបស់ខ្លួនផងដែរ៕