* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

លោក ត្រាំ ប្រកាសពីផែនការសន្តិភាពហ្កាហ្សា ដែលនឹងនាំទៅរកការរំសាយអាវុធរបស់ហាម៉ាស (Video inside)

31-07-2026 08:49

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសពីកិច្ចព្រមព្រៀងមួយដើម្បីរំសាយអាវុធទាំងស្រុងរបស់ក្រុមហាម៉ាស ដោយចាត់ទុកថានេះជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលប៉ាឡេស្ទីនថ្មីមួយនៅក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមមន្ត្រីជាន់ខ្ពស់ហាម៉ាសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាកិច្ចព្រមព្រៀងដែលបានឈានដល់ជាមួយអ៉ីស្រាអែលក្នុងនោះរួមមានទាំងលក្ខខណ្ឌចែងអំពីការដោះស្រាយបញ្ហាអាវុធរបស់ក្រុមហាម៉ាស និងការដកកងទ័ពរបស់អ៉ីស្រាអែលចេញពីតំបន់ហ្កាហ្សាជាដំណាក់កាល។ លោក Ghazi Hamad ជាសមាជិកមួយរូបនៃក្រុមអ្នកចរចាម៉ាសបាននិយាយថាហាម៉ាស បានធ្វើសម្បទានដើម្បីបុព្វហេតុប្រជាជនក្នុងតំបន់ហ្កាហ្សា និងដើម្បីសង្រ្គោះពួកគេពីការកាប់សម្លាប់ និងការភៀសខ្លួន។ លោកបន្ថែមថាបញ្ហាអាវុធរបស់ហាម៉ាសមានជាប់ពាក់ព័ន្ធនឹងការដកកងទ័ពរបស់អ៉ីស្រាអែល ការដាក់ពង្រាយគណៈកម្មាធិការជាតិ និងការស្ថាបនាតំបន់ហ្កាហ្សាឡើងវិញ។ ប៉ុន្តែភ្លាមៗមិនទាន់ការចេញសេចក្ដីថ្លែងការណ៍ណាមួយពីអ៉ីស្រាអែលនោះទេ។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍) ក្រុមប្រឹក្សាសន្តិភាព បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយដើម្បីរំសាយអាវុធទាំងស្រុងរបស់ក្រុមហាម៉ាស និងចលនាប្រដាប់អាវុធទាំងអស់ក្នុងតំបន់ហ្កាហ្សា។ នេះជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាព និងសន្តិសុខយូរអង្វែង»។ តាមលោក ត្រាំ ការរំសាយអាវុធរបស់ក្រុមហាម៉ាសនឹងត្រូវធ្វើឡើងជាដំណាក់កាលយ៉ាងប្រុងប្រយ័ត្ន។

គួរបញ្ជាក់ថា ការរំសាយអាវុធរបស់ហាម៉ាសគឺជាបញ្ហាខ្ទាស់ដ៏ធំមួយនៅក្នុងការជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៉ីស្រាអែល និងហាម៉ាសចាប់តាំងពីខែតុលា ឆ្នាំ២០២៥មក។ តែទោះជា មានបទឈប់បាញ់ក៏ដោយ ក៏អំពើហិង្សានៅតែបន្តកើតឡើងក្នុងតំបន់ហ្កាហ្សា ដោយអ៉ីស្រាអែលនៅតែបន្តបើកការវាយប្រហារតាមផ្លូវអាកាសសម្លាប់មនុស្សយ៉ាងហោច ៤នាក់ ក្នុងនោះមាន កុមារ២នាក់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕