* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

កាសែតកូរ៉េខាងជើង ថាការពង្រីកកងកម្លាំងអាមេរិកនៅជប៉ុន កំពុងបង្កើនហានិភ័យផ្ទុះជម្លោះលើឧបទ្វីបកូរ៉េ (Video inside)

31-07-2026 09:23

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានចេញផ្សាយអត្ថបទមួយរិះគន់ការពង្រីកទីបញ្ជាការកងកម្លាំងអាមេរិកប្រចាំប្រទេសជប៉ុន ជាមួយការព្រមានថាបច្ចុប្បន្ន ជម្លោះនៅលើឧទ្វីបកូរ៉េមិនមែនជាបញ្ហាលទ្ធភាពថានឹងផ្ទុះឡើងឬក៏អត់ទេ តែអាស្រ័យ លើពេលវេលាតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងអត្ថបទរបស់ខ្លួន KCNA បាននិយាយថាការកើនឡើងចំនួនកងកម្លាំងអាមេរិកប្រចាំនៅជប៉ុន បានបង្ហាញថាទីបញ្ជាការអាមេរិកបានក្លាយទៅជាទីបញ្ជាសង្រ្គាមយ៉ាងពេញលេញ និងបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំកងកម្លាំងស្វ័យការពារជប៉ុនសម្រាប់ជម្លោះក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងកើតមានឡើងបន្ទាប់ពីឧត្តមសេនីយ៍អាមេរិក លោក Stephen Jost ជាមេបញ្ជាការនៃទីបញ្ជាការ កងកម្លាំងអាមេរិកប្រចាំប្រទេសជប៉ុនបានប្រាប់សារព័ត៌មានជប៉ុន Asahi ថាបុគ្គលិកទីស្នាក់ការកណ្ដាលនៃទីបញ្ជាការរបស់លោក ត្រូវបានបង្កើនចំនួន បើធៀបទៅនឹងកាលពីឆ្នាំ២០២៥ គឺបានកើនឡើង ២១៥នាក់ ដើម្បីពង្រឹងដំណើរការនៃទីបញ្ជាការ និងធ្វើការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកកាន់តែល្អប្រសើរឡើង។

តាម KCNA កិច្ចសហប្រតិបត្តិការយោធាថ្មីៗនេះរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានចូលរួមចំណែកបង្កើនភាពតានតឹងក្នុងតំបន់ ហើយថាកងកម្លាំងអាមេរិកប្រចាំជប៉ុនទំនងជានឹងក្លាយជាកងកម្លាំងដែលនឹងត្រូវបានដាក់ពង្រាយមុនគេនៅលើឧទ្វីបកូរ៉េ ក្នុងករណីជម្លោះផ្ទុះឡើង។ បន្ថែមពីលើនេះ KCNA ក៏បានចោទប្រកាន់ដែរថាសហរដ្ឋអាមេរិកថាកំពុងធ្វើសកម្មភាពយោធាប្រកបដោយគ្រោះថ្នាក់ ហើយនេះជាហេតុផលមួយដែលកូរ៉េខាងជើងចាំបាច់ត្រូវតែបន្តការអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែរដើម្បីកំញើញទប់ស្កាត់សង្រ្គាម៕