* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ចៅក្រមតុលាការកំពូលប្រេស៉ីល អនុញ្ញាតឱ្យមានការស៉ើបអង្កេតលើកូនប្រុសរបស់លោកប្រធានាធិបតី Lula (Video inside)

31-07-2026 11:02

(សៅប៉ូឡូ)៖ ប្រភពចំនួនពីរបានប្រាប់ Reuters ថាចៅក្រមនៃតុលាការកំពូលប្រេស៉ីល លោក Andre Mendonca បានអនុញ្ញាតឱ្យប៉ូលិសសហព័ន្ធបើកការស៉ើបអង្កេតជាផ្លូវការលើ លោក Fabio Luis Lula da Silva ដែលជាកូនប្រុសរបស់លោកប្រធានាធិបតី Luiz Inacio Lula da Silva ពីបទសង្ស័យថាបានជួយតំណាងរាស្ត្រម្នាក់ ដោះស្រាយជាមួយក្រសួងសុខាភិបាល ក្នុងរបៀបមិនត្រឹមត្រូវ។ នេះបើយោងតាមការចេញផ្សាយនាថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦។

សប្តាហ៍មុន ប៉ូលិសសហព័ន្ធបានស្វែងរកការអនុញ្ញាត ឱ្យបើកការស៉ើបអង្កេតលើលោក Fabio Luis ដោយចោទប្រកាន់លោក Fabio Luis ពីការប្រើប្រាស់ឥទ្ធិពល និងពុករលួយ តាមរយៈការតាំងខ្លួនជាអ្នកតំណាង ឱ្យតំណារាស្រ្តម្នាក់ គឺលោក Antonio Carlos Camilo Antunes ក្នុងការដោះស្រាយជាមួយក្រសួងសុខាភិបាល។ មុនពេលមានការអនុញ្ញាតខាងលើនេះ ការស៉ីបអង្កេតមួយគឺផ្តោតថាតើលោក Fabio Luis បានជួយសម្រួលដល់អាជីវកម្មរបស់លោក Antunes ឱ្យទាក់ទងជាមួយក្រុមមន្ត្រីក្រសួងសុខាភិបាល ពាក់ព័ន្ធកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលលើថ្នាំបំបាត់ការឈឺចាប់ cannabidiol ដែរឬទេ។

ចៅក្រម លោក Mendonca ក៏​បាន​អនុញ្ញាត​ឱ្យ​ប៉ូលិស​សហព័ន្ធ​ បើក​ការ​ស៉ើបអង្កេត​មួយ​ទៀត​លើ​លោក Fabio Luis ជុំវិញ​ការ​ចោទប្រកាន់​ថា ​លោក​បាន​ទទួល​ថវិកាមិន​ត្រឹមត្រូវ ​​ជាប់​ទាក់ទង​នឹង​គម្រោង​មួយ​ដែលនាំទៅដល់កាត់​ប្រាក់​សោធន​និវត្តន៍​ ​គ្រប់គ្រង​ដោយ​វិទ្យាស្ថាន​សន្តិសុខ​សង្គម​ជាតិ​ប្រេស៊ីល (INSS) និងដែល​​មានទំនាក់ទំនង​ជាមួយក្រុមហ៊ុនរបស់លោក Antunes។

មេធាវីរបស់ Fabio Luis មិនបានឆ្លើយតបភ្លាមៗទេ ចំពោះសំណើសុំការអត្ថាធិប្បាយ ខណៈតំណាងផ្នែកច្បាប់របស់លោក Antunes មិនអាចទាក់ទងបាន។ នៅពេលត្រូវបានសួរពីការស៉ើបអង្កេត លោក Lula ប្រាប់កាសែតក្នុងស្រុក UOL ថាលោកបានប្រដៅកូនប្រុសថា បើបានធ្វើខុសត្រូវទទួលខុស តែបើមិនទាន់ធ្វើខុសទេត្រូវការពារខ្លួន៕