* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

អ្នកវិទ្យាសាស្រ្ត៖ កត្តាបម្រែបម្រួលអាកាសធាតុ អាចបង្កលក្ខខណ្ឌសម្រាប់ភ្លើងឆេះព្រៃថែមទៀត នៅក្នុងប្រទេសអេស្ប៉ាញ និងបារាំង (Video inside)

31-07-2026 11:48

(ព្រុចសែល)៖ ក្រុមអ្នកវិទ្យាសាស្រ្ត នៅថ្ងៃសុក្រ ទី៣១ ខែកក្កដានេះ បាននិយាយថា បម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្ស អាចធ្វើឱ្យស្ថានភាពអាកាសធាតុអាក្រក់ ជំរុញឱ្យភ្លើងឆេះព្រៃនៅភាគនិរតីនៃប្រទេសបារាំងកើតឡើងទ្វេដង និងធ្វើឱ្យលក្ខខណ្ឌដែលបង្កជាភ្លើងឆេះព្រៃ នៅភាគកណ្តាលប្រទេសអេស្ប៉ាញ ទំនងជាកើនច្រើនជាង ២០ដង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកវិទ្យាសាស្ត្រនៃ World Weather Attribution (WWA) ដែលជាបណ្តុំអ្នកសិក្សា និងស្រាវជ្រាវអន្តរជាតិ បានប្រើប្រាស់ការសង្កេតអាកាសធាតុពីគំរូប្រវត្តិសាស្ត្រ ដើម្បីវាយតម្លៃលើរបៀបវិវត្តន៍នៃចំហេះ បណ្តាលមកពីស្ថានភាពក្តៅស្ងួតហែង និងខ្យល់បោកបក់។ តាម WWA កត្តាជំរុញដ៏សំខាន់មួយដែលបង្កើនហានិភ័យនៃភ្លើងឆេះព្រៃនៅអឺរ៉ុប គឺគំរូនៃរដូវរងាសើម ដែលជួយឱ្យរុក្ខជាតិលូតលាស់បានល្អ តែបន្ទាប់ពីរដូវផ្ការីក និងរដូវក្តៅ រុក្ខជាតិនឹងស្ងួតហួតហែងងាយឆេះ។

អង្គការឧតុនិយមពិភពលោក (WMO) បានឱ្យដឹងថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ភាគច្រើនមកពីការដុតធ្យូងថ្ម ប្រេង និងឧស្ម័ន បានបង្កើនសីតុណ្ហភាពជាមធ្យមរបស់ភពផែនដី ដល់ប្រហែល ១.៤អង្សាសេ លើសពីសម័យមុនឧស្សាហកម្ម។ អ្នកវិភាគ​​និយាយ​ថា ​អាកាសធាតុ​សព្វថ្ងៃនេះ កម្លាំងនៃ​ចំហេះទំនងជា​កើតឡើង​រៀងរាល់ ២០ឆ្នាំម្តង​នៅ​ភាគនិរតី​នៃ​ប្រទេស​បារាំង និង​រៀងរាល់ ៦ឆ្នាំម្តង​នៅ​កណ្តាល​ប្រទេស​អេស្ប៉ាញ។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃដែលកំពុងបន្តកើតមាននៅអេស្ប៉ាញ និងបារាំង បានបង្ខំឱ្យមនុស្សរាប់សែននាក់ ភៀសចេញពីផ្ទះសម្បែង និងបានដុតបំផ្លាញលើផ្ទៃដីយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្នុងខែមករាឆ្នាំនេះ អេស្ប៉ាញ ទទួលរងនូវភ្លៀងធ្លាក់ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល ២៥ឆ្នាំ ខណៈចូលដល់រដូវក្តៅ ទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ បានព្យាករថាជារដូវក្តៅបំផុតមិនធ្លាប់មាន។ បារាំងក៏កំពុងរងទុក្ខដោយរលកកម្តៅលើកទី ៤ នៅក្នុងឆ្នាំនេះផងដែរ៕