* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ប្រធានាធិបតី ស៉ី ជីនពីង ទទូចឲ្យពង្រឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងជួរយោធាចិន

31-07-2026 14:51

(ប៉េកាំង)៖ ទីភ្នាក់ងារសារព័ត៌មានចិន Xinhua នាថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទទូចឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណបក្សកុម្មុយនីស្តកាន់អំណាច បន្តពង្រឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងជួរយោធា និងជំរុញការធ្វើទំនើបកម្មវិស័យការពារជាតិ។

លោក ស៊ី បានថ្លែងនៅក្នុងសម័យប្រជុំមួយនៃការិយាល័យនយោបាយ ដែលជាស្ថាប័នសម្រេចចិត្តកំពូលរបស់ចិនថា «កាណុងកាំភ្លើង ត្រូវតែស្តាប់បង្គាប់បញ្ជារបស់បក្សជានិច្ច»។ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងទៀតថា លោក ស៉ី ជីនពីង ក៏បានអំពាវនាវផងដែរ ឲ្យបង្កើតប្រព័ន្ធយោធាឆ្លាតវៃ ដែលរួមមានទាំងការប្រើប្រាស់បច្ចេកវិទ្យាដ្រូនកាន់តែច្រើន និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានតាមអ៉ីនធើណិត ឱ្យកាន់តែស៊ីជម្រៅ។

ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីចិន រួមជាមួយកិច្ចប្រជុំការិយាល័យនយោបាយខាងលើនេះ កើតមានមុនខួបលើកទី៩៩ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ ស្របពេលអ្នកវិភាគវិស័យការពារជាតិមួយចំនួន យល់ឃើញខួបលើកនេះត្រូវបានគេរំពឹងថា នឹងប្រារព្ធឡើងក្នុងលក្ខណៈមិនគគ្រឹកគគ្រេងក៏ដោយ វានឹងបម្រើជាការគូសរំលេច សម្រាប់គម្រប់ខួបមួយសតវត្សរ៍ដែលជិតមកដល់ ខណៈវាគឺជាឆ្នាំដែលបក្សកុម្មុយនីស្តចិន បានជំរុញឲ្យសម្រេចឱ្យបាន វឌ្ឍនភាពបន្ថែមទៀតក្នុងការធ្វើទំនើបកម្មយោធា និងការត្រៀមខ្លួនប្រយុទ្ធរបស់ចិន។

គម្រប់ខួបខាងលើ គឺចំពេលនៃការបន្តយុទ្ធនាការបោសសម្អាតអំពើពុករលួយក្នុងជួរយោធាចិន ដែលរបាយការណ៍ ដោយមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកការពារជាតិឈានមុខគេមួយ មានមូលដ្ឋាននៅទីក្រុងឡុងដ៍ បាននិយាយកាលពីខែកុម្ភៈថា បានរារាំងការពង្រឹងសមត្ថភាពត្រៀមខ្លួនប្រយុទ្ធ និងបន្សល់ទុកនូវកង្វះខាតធ្ងន់ធ្ងរ ក្នុងរចនាសម្ព័ន្ធបញ្ជាការ របស់កងកម្លាំងយោធាចិន។

កាលពីឆ្នាំ២០២៥ ក្រសួងការពារជាតិអាមេរិក បាននិយាយថា យោធាអាមេរិកជឿថា មេដឹកនាំចិនចង់ឲ្យយោធារបស់ខ្លួនត្រៀមលក្ខណៈរួចរាល់ ដើម្បីអាចឈ្នះជម្លោះលើកោះតៃវ៉ាន់ នៅត្រឹមឆ្នាំ២០២៧។ ប៉ុន្តែការវាយតម្លៃថ្មីៗក្រោយមកទៀត ពីសហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកបាននិយាយថា ទីក្រុងប៉េកាំងបច្ចុប្បន្នមិនមានផែនការឈ្លានពានតៃវ៉ាន់នៅឆ្នាំ២០២៧ទេ ហើយចង់គ្រប់គ្រងដែនកោះនេះ ដោយមិនចាំបាច់ប្រើប្រាស់កម្លាំងយោធា។

គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ ដែលស្ថិតក្រោមការដឹកនាំបែបលទ្ធិប្រជាធិបតេយ្យ ថាជាទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ចោល ជម្រើសនៃការប្រើប្រាស់កម្លាំងយោធា ដើម្បីគ្រប់គ្រងឱ្យបាននោះឡើយ។ ប៉ុន្មានឆ្នាំមកហើយ ទីក្រុងប៉េកាំងបានដាក់ពង្រាយនាវាក៏ដូចជាយន្តហោះចម្បាំង នៅជុំវិញកោះតៃវ៉ាន់ជារៀងរាល់ថ្ងៃ៕