* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

លោក ដូណាល់ ត្រាំ ថាមិនទាន់ច្បាស់អំពីការអនុញ្ញាតឲ្យអ៊ុយក្រែនផលិតមីស៊ីល Patriot (Video inside)

31-07-2026 14:53

(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ កាសែត Financial Times (FT) បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនទាន់ប្រាកដនៅឡើយ ថាតើទីក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឲ្យអ៊ុយក្រែនផលិតមីស៊ីលបាញ់ស្ទាក់ នៃប្រព័ន្ធខែលការពារដែនអាកាសអាមេរិក Patriot ដែរឬក៏អត់នោះ។

បញ្ហាខាងលើនេះ ដែលត្រូវបានចាត់ទុកជាអាទិភាពកំពូលសម្រាប់ទីក្រុងកៀវ ត្រូវបានពិភាក្សានៅពេលដែលលោក ត្រាំ បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឯសេតវិមានកាលពីប៉ុន្មានថ្ងៃមុននេះ។

លោក ត្រាំ បានប្រាប់ FT នៅក្នុងកិច្ចសម្ភាសមួយតាមទូរស័ព្ទថា លោក «មិនប្រាកដ» អំពីបញ្ហានេះទេ ដោយបន្ថែមថា «យើងកំពុងពិនិត្យមើលវា»។ ប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានដកស្រង់សម្តីថា «វាគឺជាអាវុធដ៏អស្ចារ្យមួយ.... យើងត្រូវតែប្រុងប្រយ័ត្នបន្តិច អំពីអ្នកណាដែលយើងផ្តល់អាជ្ញាបណ្ណឱ្យ»

គួរបញ្ជាក់ថា រុស្ស៊ីបានបង្កើនការវាយប្រហារដោយប្រើមីស៊ីលបាលិស្ទីគលើអ៊ុយក្រែន ហើយមានតែប្រព័ន្ធ Patriot របស់អាមេរិកប៉ុណ្ណោះ ដែលអាចបាញ់ទម្លាក់ពួកវាបាន។ កាលពីដើមខែនេះ លោក ត្រាំ បានបង្ហាញចេតនាចង់អនុញ្ញាតឲ្យ អ៊ុយក្រែនអាចផលិតមីស៊ីលបាញ់ស្ទាក់នៃប្រព័ន្ធ Patriot៕