* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ឥណ្ឌាកំពុងអភិវឌ្ឍន៍ខ្លួនទៅជាប្រទេសលំដាប់កំពូលដែលនាំចេញ និងប្រើប្រាស់រថយន្តអគ្គិសនី ដោយរពឹងថាទីផ្សាររថយន្ត EV នឹងកើនដល់ ៨.៣ប៊ីលានដុល្លារត្រឹមឆ្នាំ ២០២៩

31-07-2026 15:12

(ឥណ្ឌា)៖ ប្រទេសឥណ្ឌាកំពុងបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័ស និងឈានមុខគេក្នុងចំណោមប្រទេសលំដាប់កំពូល ក្នុងការនាំចេញ និងប្រើប្រាស់រថយន្តអគ្គិសនី (EV) នៅលើពិភពលោក។

គិតត្រឹមដើមឆ្នាំ២០២៥ ឥណ្ឌាមានយានយន្តអគ្គិសនីចុះបញ្ជីសរុបជាង ៥.៦លានគ្រឿង ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំ ២០១៦ ដែលមានត្រឹមតែប្រហែល ៥ ម៉ឺនគ្រឿងប៉ុណ្ណោះ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៤ តែមួយ ការលក់រថយន្ត EV នៅឥណ្ឌាសម្រេចបានរហូតដល់ ២.០៨ លានគ្រឿង ស្មើនឹងប្រហែល ១១ ភាគរយនៃការលក់ EV សរុបទូទាំងសកលលោក។

ប្រទេសឥណ្ឌាកំពុងពន្លឿនការផ្លាស់ប្តូរទៅរកការដឹកជញ្ជូនបែបបៃតង តាមរយៈសមិទ្ធផលសំខាន់ៗដូចជា ការផលិតនិងនាំចេញជាសកល។ លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi) បានសម្ពោធរថយន្តអគ្គិសនីយុទ្ធសាស្ត្រដំបូងបង្អស់របស់ក្រុមហ៊ុន Suzuki គឺម៉ូដែល «eVITARA នៅរោងចក្រ Hansalpur ដើម្បីនាំចេញទៅកាន់ជាង ១០០ ប្រទេស។

លើសពីនេះ តាមរយៈកិច្ចសហការរវាងក្រុមហ៊ុន Toshiba, Denso និង Suzuki ឥណ្ឌាអាចផលិតបន្ទះអេឡិចត្រូតអាគុយ (Hybrid Battery Electrodes) ក្នុងស្រុកបាន ៨០% ដោយខ្លួនឯង។ សន្ទុះនៃការអភិវឌ្ឍនេះ គឺដើម្បីគាំទ្រដល់គោលដៅអាកាសធាតុដ៏ធំរបស់ឥណ្ឌា រួមមានការសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្ត EV ៣០% នៃយានយន្តសរុបត្រឹមឆ្នាំ ២០៣០ និងសម្រេចគោលដៅអព្យាក្រឹតកាបូន (Net-Zero) ទាំងស្រុងត្រឹមឆ្នាំ ២០៧០។

កំណើនដ៏ខ្លាំងក្លានៃការប្រើប្រាស់រថយន្ត EV នេះ ត្រូវបានគាំទ្រដោយគំនិតផ្តួចផ្តើម និងគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌា ដូចជាកម្មវិធី FAME ដែលជាកម្មវិធីជំរុញការផលិត និងប្រើប្រាស់យានយន្តអគ្គិសនី, កម្មវិធី PLI (ការផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ) និងគម្រោង PM e-Bus Sewa (គម្រោងឡានក្រុងអគ្គិសនីសាធារណៈ)។

កម្មវិធីទាំងនេះបានក្លាយជាកម្លាំងចលករក្នុងការទាក់ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ EV ការច្នៃប្រឌិត និងការស្រាវជ្រាវ ដែលជួយជំរុញឱ្យឥណ្ឌាខិតទៅជិតគោលដៅរបស់ខ្លួន។

រថយន្តអគ្គិសនី (EV) មានការកើនឡើងខ្លាំងពីចំនួន ០.៧ ភាគរយក្នុងឆ្នាំ ២០២០ ទៅ ៦.៣ ភាគរយនៅក្នុងឆ្នាំ ២០២៤។ កំណើននៃការលក់រថយន្តអគ្គិសនី (EV) នេះ បានឆ្លុះបញ្ចាំងថា បច្ចុប្បន្នអត្រានៃការប្រើប្រាស់ រថយន្តអគ្គិសនី (EV) របស់ឥណ្ឌាបានកើនឡើងលើសពី ៤០ ភាគរយនៃកម្រិតមធ្យមរបស់ពិភពលោកទៅទៀត។ ទីផ្សារ រថយន្តអគ្គិសនី (EV) របស់ឥណ្ឌាត្រូវប៉ាន់ប្រមាណថានឹងរីកចម្រើនពី ៥.២២ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤ ទៅដល់ជិត ១៨.៣ ប៊ីលានដុល្លារអាមេរិក ត្រឹមឆ្នាំ ២០២៩។

បន្ថែមពីលើនេះ ប្រទេសឥណ្ឌាក៏បានក្លាយជាប្រទេសឈានមុខគេដែលជាប្រទេសប្រើប្រាស់ ប្រភេទ កង់បី ឬ PassApp អគ្គិសនី ( Three-Wheeler) ច្រើនជាងគេក្នុងសកលលោកដោយក្តោបក្តាប់ចំណែករហូតដល់ ៥៧ ភាគរយនៃការលក់សរុបនៅលើពិភពលោកក្នុងឆ្នាំ ២០២៤។

ប្រទេសឥណ្ឌាបានប្តេជ្ញាថា នឹងសម្រេចឱ្យបាននូវការប្រើប្រាស់ រថយន្តអគ្គិសនី (EV) ឱ្យបាន ៣០ ភាគរយត្រឹមឆ្នាំ ២០៣០ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ លើការធ្វើដំណើរប្រកបដោយចីរភាព និងសន្តិសុខថាមពល។ ហើយការបន្តផ្តោតយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើការគាំទ្រផ្នែកគោលនយោបាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (ដូចជាស្ថានីយ៍សាកភ្លើង) និងកិច្ចសហប្រតិបត្តិការរវាងផ្នែករដ្ឋនិងឯកជន គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សា និងជម្រុញសន្ទុះនៃការប្រើប្រាស់ រថយន្តអគ្គិសនី (EV) នេះឱ្យកាន់ទូលំទូលាយទូទាំងប្រទេស។

ជោគជ័យនៃការបង្កើតរោងចក្រផលិតផ្ទាល់ខ្លួន គួបផ្សំនឹងគោលនយោបាយច្បាស់លាស់របស់រដ្ឋាភិបាល កំពុងតែផ្លាស់ប្តូរប្រព័ន្ធដឹកជញ្ជូនរបស់ឥណ្ឌា ទៅជាបណ្តាញមួយដ៏មានចីរភាព និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ពេលអនាគត៕