* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គុយបា ដាក់ចេញនូវការធ្វើកំណែទម្រង់សេដ្ឋកិច្ច​ ចំពោះមុខសម្ពាធពីអាមេរិក (Video inside)

31-07-2026 15:29

(ឡាហាវ៉ាន)៖ គុយបា បានប្រកាសព័ត៌មានលម្អិតថ្មីៗ ជុំវិញផែនការបើកឱកាសក្នុងវិស័យសំខាន់ៗ ដែលពីមុនដំណើរការដោយរដ្ឋ ទៅឱ្យឧស្សាហកម្មឯកជន ចំពោះមុខយុទ្ធនាការដាក់សម្ពាធ ពីសំណាក់ទីក្រុងវ៉ាស៉ីនតោន ក្នុងគោលបំណងបង្ខំឱ្យប្រទេសកុម្មុយនីស្តមួយនេះ ធ្វើកំណែទម្រង់សេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦។

គុយបា បានអនុញ្ញាតឱ្យមានការបណ្តាក់ទុនវិនិយោគបរទេសដំបូង លើការនាំចូល និងលក់ឥន្ធនៈ ហើយអាជីវកម្មគុយបាជិត ២០០បានទទួលការអនុញ្ញាត ឱ្យចូលរួមក្នុងការចែកចាយប្រេងឥន្ធនៈលក់ដុំ។ នេះបើតាមនាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz។

សមាជិកសភាគុយបា បានអនុម័តច្បាប់កសិកម្មថ្មីមួយ ដើម្បីសម្រួលនីតិវិធីផ្តល់សិទ្ធិប្រើប្រាស់ដីធ្លី ដែលគ្រប់គ្រងដោយរដ្ឋ។ ប្រហែល ៨០ភាគរយនៃផ្ទៃដីគុយបា ត្រូវបានគ្រប់គ្រងដោយរដ្ឋ ខណៈ ២០ភាគរយដែលនៅសល់អាចជាកម្មសិទ្ធិរបស់ឯកជន។ គុយបា បានអនុម័តវិធានការចំនួន ១០ ដើម្បីជំរុញការវិនិយោគឯកជន រួមទាំងបន្ធូរបន្ថយការរឹតបន្តឹង សម្រាប់ក្រុមហ៊ុនទេសចរណ៍ អាជីវកម្មជួលរថយន្ត និងគម្រោងទេសចរណ៍បរិស្ថាន។ គុយបា ក៏មានគម្រោងបង្កើតតំបន់អភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ក្រុមហ៊ុនបរទេស នៅក្នុងវិស័យទេសចរណ៍សុខភាព។

គួរបញ្ជាក់ថា ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកតាក់តែងច្បាប់គុយបា ពិភាក្សាគ្នានៅក្នុងរដ្ឋសភា អស់រយៈពេល ២ថ្ងៃ ដែលបញ្ចប់ទៅកាលពីថ្ងៃព្រហស្បតិ៍។ កាលពីខែមុន ក្រុមអ្នកតាក់តែងច្បាប់ បានអនុម័តជាឯកច្ឆន្ទនូវកញ្ចប់វិធានការចំនួន ១៧៦ ដែលប្រសិនបើត្រូវដាក់ឱ្យអនុវត្តទាំងអស់ នោះវានឹងតំណាងឱ្យកំណែទម្រង់សេដ្ឋកិច្ចសង្គមនៃប្រទេសកោះមួយនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរស់រានមានជីវិត ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ យ៉ាងនេះក្តី ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel និយាយថា កំណែទម្រង់នេះ មិនមែនដើម្បីផ្គាប់ចិត្តសហរដ្ឋអាមេរិកទេ ហើយវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នឹងមិនត្រូវបានធ្វើឯកជនភាវូបនីយកម្មឡើយ៕