* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ប្រធានាធិបតីមីយ៉ាន់ម៉ា Min Aung Hlaing រិះគន់ផែនការសន្តិភាពរបស់អាស៊ាន និងដាក់ចេញរបៀបវារៈរដ្ឋាភិបាលរបស់លោក (Video inside)

31-07-2026 16:08

(ណៃពិដោ)៖ ក្រោយពីចូលកាន់តំណែងបានជិត៤ខែ អតីតប្រមុខរបបយោធាមីយ៉ាន់ម៉ា ដែលបានក្លាយខ្លួនជាប្រធានាធិបតី គឺលោក Min Aung Hlaing នាថ្ងៃសុក្រ​ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានរិះគន់ផែនការសន្តិភាពរបស់អាស៊ាន ហើយបានដាក់ចេញនូវផែនការរបស់រដ្ឋាភិបាលលោក សម្រាប់ប្រទេសសមាជិកអាស៊ានមួយនេះ ដែលកំពុងបន្តហែកហួរដោយសង្រ្គាមស៉ីវិលរ៉ាំរ៉ៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងសុន្ទរកថាមួយទៅកាន់សភាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានច្រានចោលផែនការសន្តិភាព៥ចំណុចរបស់អាស៊ាន ហើយចោទថា ប្លុកនៃប្រជាជាតិតំបន់អាស៉ីអាគ្នេយ៍នេះ រើសអើងប្រឆាំងប្រទេសមីយ៉ាន់ម៉ា។ លោកបានលើកឡើងដូច្នេះថា «យើង​បានអត់ធ្មត់ជាខ្លាំង។ ពួកយើងនឹងឆ្លើយចំពោះសកម្មភាពនានាដែលមិនមានលក្ខណៈស្ថាបនា» ប៉ុន្តែលោកមិនបានលើកឡើងចំៗ ​ពីសមាជិកអាស៊ានណាមួយនោះទេ។

ក្រៅពីនេះលោក Min Aung Haling ក៏បានលើកឡើងពីផែនការសំខាន់ៗរបស់រដ្ឋាភិបាលលោក ក្នុងនោះរួមមានដូចជា ការបោះឆ្នោតបំពេញបន្ថែម នឹងត្រូវធ្វើឡើងនៅឆ្នាំ២០២៧ សម្រាប់មណ្ឌលចំនួន១៧២ ដែលមិនបានចូលរួមអំឡុងដំណើរការ​បោះឆ្នោតកាលពីខែធ្នូ-មករា ដោយសារតែជម្លោះ។ លោកបានបន្តថា​ រដ្ឋាភិបាលនឹងពង្រឹងសមត្ថភាពយោធាក៏ដូចជាប៉ូលិស ហើយបន្តអនុវត្តច្បាប់កាតព្វកិច្ចយោធា។ រដ្ឋាភិបាលរបស់លោក បានអញ្ជើញក្រុមឧទ្ទាមមកចូលតុចរចា ដោយគ្មានលក្ខខណ្ឌៈ ហើយមកទល់ពេលនេះ បានជួបជាមួយក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិច ឬ EAO ចំនួន១៣។

បើតាមលោក Min Aung Hlaing រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងបន្តប្រឹងប្រែងដើម្បីបញ្ឈប់ការលាងលុយកខ្វក់ និងរត់ពន្ធអាវុធដោយ​ក្រុម EAO ព្រមទាំងបង្រ្កាបការជួញដូរគ្រឿងញៀន ហើយនិងទីតាំងប្រព្រឹត្តសកម្មភាពឆបោកតាមអ៉ីនធើណិត ឬអនឡាញស្កេម។ ជាមួយគ្នានេះ រដ្ឋាភិបាលលោក Min Aung Hlaing ក៏កំពុងផ្តោតអាទិភាពលើគម្រោងផ្លូវហាយវ៉េត្រីភាគី ចម្ងាយ១៤០០គីឡូម៉ែត្រ រវាងឥណ្ឌា មីយ៉ាន់ម៉ា និងថៃ ក៏ដូចជាគម្រោងផ្លូវដែក Mandalay-Muse ដើម្បីភ្ជាប់ទៅព្រំប្រទល់ចិន។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលរបស់លោក កំពុងធ្វើការលើគម្រោងផលិតថាមពលចំនួន១០ ក្នុងនោះរួមមានទាំងគម្រោងវារីអគ្គិសនី Myitsone ហើយកិច្ចប្រឹងប្រែងក៏កំពុងប្រព្រឹត្តទៅផងដែរ ដើម្បីសាងសង់ស្ថានីយថាមពលនុយក្លេអ៊ែរមួយ។ រដ្ឋាភិបាលលោក Min Aung Hlaing គ្រោងបែងចែក១០ភាគរយនៃកញ្ចប់ថវិកាជាតិ សម្រាប់វិស័យអប់រំនៅឆ្នាំសារពើពន្ធខាងមុខនេះ ហើយដល់ ១៥ភាគរយ ក្នុងឆ្នាំសារពើពន្ធ២០២៨-២០២៩។

ជាចុងក្រោយ លោក Min Aung Hlaing បានអះអាងថា រដ្ឋាភិបាលក៏កំពុងផ្តោតលើវិស័យទេសចរណ៍និងកសិកម្មផងដែរ ហើយមានគោលដៅជំរុញផលិតកម្មកប្បាសក្នុងស្រុក តាមរយៈការផ្តល់ឥណទាន និងជំនួយបច្ចេកទេសដល់ប្រជាកសិករ។ បើតាមលោក ប្រជាជនវ័យក្មេងជាច្រើន អាយុចន្លោះ១៨ដល់៣៤ឆ្នាំ បាននាំគ្នាចាកចេញពីប្រទេស ដែលធ្វើឱ្យប៉ះពាល់ដល់​ការអភិវឌ្ឍសេដ្ឋកិច្ច ចាប់តាំងពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ផុងចូលទៅក្នុងភាពវឹកវរ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់ របស់ម្ចាស់ជ័យលាភីណូបែលសន្តិភាព គឺលោកស្រី អោងសាន ស៊ូជី។ រដ្ឋប្រហារយោធា បានបង្កឱ្យផ្ទុះចលនាបាតុកម្មទ្រង់ទ្រាយធំ រហូតប្រែក្លាយជាសង្រ្គាមស៉ីវិលមកទល់​បច្ចុប្បន្ន ហើយបានផ្តាច់ជីវិតមនុស្សយ៉ាងហោច១០០ ០០០នាក់ និងបណ្តាលឱ្យរាប់លាននាក់ត្រូវផ្លាស់ទី។ កាលពីខែធ្នូ ឆ្នាំមុន ឈានចូលខែមករា ដើមឆ្នាំនេះ របបសឹកមីយ៉ាន់ម៉ា បានរៀបចំការបោះឆ្នោតសកលចម្រូងចម្រាសមួយ ដែលរងការរិះគន់ភាគច្រើន ប៉ុន្តែត្រូវបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីដោយគណបក្សនយោបាយ ដែលគាំទ្រដោយយោធា ហើយបានអនុញ្ញាតឱ្យលោក Min Aung Hlaing ឡើងកាន់តួនាទីជាមេដឹកនាំស៉ីវិល៕