* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

សហរដ្ឋអាមេរិក សម្លឹងរកឋានៈជាអ្នកផ្គត់ផ្គង់ឧស្ម័នឱ្យអឺរ៉ុប តាមរយៈប្រទេសក្នុងតំបន់បាល់កង់ (Video inside)

31-07-2026 16:23

(Zagreb, ក្រូអាស៉ី)៖ នៅពេលដែលអឺរ៉ុប កំពុងផ្តាច់ខ្លួនពីការពឹងផ្អែកលើថាមពលរុស្ស៉ី ទីក្រុងវ៉ាស៉ីនតោន បានលេចមុខជាអ្នកផ្គត់ផ្គង់ឧស្ម័នធំជាងគេ ដោយអ្នកជំនាញនិយាយថា គ្រាន់តែស្ថានីយឧស្ម័ន Adriatic របស់ប្រទេសក្រូអាស៉ី បានផ្តល់ផ្លូវមួយជ្រៅចូលទៅក្នុងតំបន់នេះទៅហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦។

ស្ថានីយ​ឧស្ម័នធម្មជាតិ​រាវ​​របស់​​ក្រូអាស៉ី នៅក្បែរ​កោះ Krk ដែល​បន្ទាប់​ពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងនាពេល​ថ្មីៗ​ ឥឡូវ​នេះ​មាន​សមត្ថភាព​គ្រប់គ្រង​ប្រហែល​ពីរ​ភាគរយ​នៃ​ការ​ប្រើប្រាស់​ឧស្ម័ន​ប្រចាំ​ឆ្នាំ​របស់ EU ដែល​​ជិត ៦,១ពាន់​លាន​ម៉ែត្រគូប។

ដោយឡែក ការតភ្ជាប់បំពង់បង្ហូរប្រេងទៅកាន់ប្រទេសហុងគ្រី នឹងអនុញ្ញាតឱ្យឧស្ម័នរបស់សហរដ្ឋអាមេរិក ហូរចូលទៅដល់អឺរ៉ុប ភាគកណ្តាល។ អ្នកវិភាគ​ថាមពល លោក Ivan Brodic ​​និយាយ​ថា ​ទំហំអាច​នឹងធំ​ជាង​នេះ​ទៅ​ថ្ងៃអនាគត ដោយសារ​តែ​​សហរដ្ឋអាមេរិក ចង់​រុញច្រាន​រុស្ស៉ី​ចេញ​ពី​ទីផ្សារអឺរ៉ុបតែម្តង។ លោកប្រាប់ AFP ថាសហរដ្ឋអាមេរិក កំពុងជំរុញការតភ្ជាប់ បំពង់ឧស្ម័នរបស់ប្រទេសបូស្នៀ ទៅនឹងទីក្រុង Krk របស់ក្រូអាស៉ី ហើយភ្ជាប់តចូលទៅក្នុង បណ្តាញឧស្ម័នអឺរ៉ុប។

គួរបញ្ជាក់ថា តាមវិទ្យាស្ថានសេដ្ឋកិច្ចថាមពល និងការវិភាគហិរញ្ញវត្ថុ (IEEFA) សហរដ្ឋអាមេរិក ដែលជាប្រភពឧស្ម័នធម្មជាតិរាវ (LNG) ធំជាងគេរបស់សហភាពអឺរ៉ុបរួចទៅហើយ ត្រូវបានគេព្យាករថា នឹងវ៉ាដាច់ប្រទេសន័រវែស ក្នុងនាមជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិធំជាងគេរបស់សហភាពអឺរ៉ុប នៅឆ្នាំ២០២៦៕