* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

តម្លៃប្រេងឆៅនៅថ្ងៃសុក្រនេះ ធ្លាក់ចុះបន្តិចវិញ ដោយសារនៅមានលំហូរប្រេងចូលទីផ្សារ (Video inside)

31-07-2026 16:33

(Reuters)៖ តម្លៃប្រេង នាថ្ងៃសុក្រនេះបានធ្លាក់ចុះ ប៉ុន្តែនៅតែមានតម្លៃថ្លៃ បើធៀបនឹងរយៈពេល ៥ខែមកនេះ ខណៈដែលមានលំហូរប្រេងច្រើន ចេញតាមច្រកផ្លូវសមុទ្រសំខាន់ៗទៅកាន់ទីផ្សារ ទោះបីចំណុចជាប់គាំង ក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ នៅមិនទាន់អាចទម្លាយបានក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣១​ ខែកក្កដា ឆ្នាំ២០២៦។

ប្រេងឆៅប្រភេទ Brent មានតម្លៃ ៨៧,៥៩ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ១,៤៤ដុល្លារ ឬ ១,៦ភាគរយ។ ចំណែកប្រេងឆៅអាមេរិកប្រភេទ West Texas Intermediate មានតម្លៃ ៨២ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ១,៥៩ដុល្លារ ឬ ១,៩ភាគរយ។ លោក Daniel Hynes អ្នកវិភាគជាន់ខ្ពស់ផ្នែកមុខទំនិញនៅក្រុមហ៊ុន ANZ និយាយថាកំណើន នៃប្រេងចេញតាមច្រកសមុទ្រ Hormuz ជួយឱ្យតម្លៃធ្លាក់ចុះ ទោះបីជាភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា នៅតែបន្ត។

អារ៉ាប៊ីសាអូឌីត បាននិងកំពុងស្វែងរកការដឹកនាំក្រុមចម្រុះអន្តរជាតិមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ នៅច្រកសមុទ្រ Bab el-Mandeb សមុទ្រក្រហម និងឈូងសមុទ្រ Aden ដែលសុទ្ធសឹងតែជាចំណុចតភ្ជាប់ ការផ្គត់ផ្គង់ថាមពល។ ប្រទេសចំនួន ១៤ រួមមានជីប៊ូទី អេហ្ស៊ីប ប៉ាគីស្ថាន ស៊ូដង់ និងតួកគីយ៉េ បានគាំទ្រដល់ក្រុមចម្រុះនេះ៕