* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីកំណត់ពេលវេលារៀបចំធ្វើកិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ព្រមទាំងវិភាគនិងសិក្សាពីស្ថានការណ៍និងការងារសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន

31-07-2026 17:52

(ប៉េកាំង)៖ ថ្ងៃទី៣០ ខែកក្កដា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំ ដោយសម្រេចចិត្តថានឹងរៀបចំកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ នៅខែតុលាខាងមុខនេះនៅក្រុងប៉េកាំង ដែលនឹងមានរបៀបវារៈសំខាន់ៗដូចជា៖ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនធ្វើ របាយការណ៍ការងារជូនចំពោះ គណៈកម្មាធិការមជ្ឈិមបក្ស ព្រមទាំងសិក្សាអំពី បញ្ហាសំខាន់ៗមួយចំនួនស្តីពីការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការគ្រប់គ្រងបក្សដោយតឹងរ៉ឺង។ ជាមួយគ្នានេះដែរ កិច្ចប្រជុំលើកនេះក៏បានវិភាគនិងសិក្សាពីស្ថានការណ៍សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ព្រមនិងរៀបចាត់ចែងការងារសេដ្ឋកិច្ចនៅឆមាសទី២ឆ្នាំនេះ ក្រោមអធិបតីភាពរបស់លោក Xi Jingping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកនេះបានលើកឡើងថា តាំងពីឆ្នាំ២០២៦នេះមក សេដ្ឋកិច្ចរបស់ចិនបានបង្ហាញពីនិន្នាការអភិវឌ្ឍន៍ប្រកបដោយកម្លាំងចលករថ្មី និងមានរចនាសម្ព័ន្ធកាន់តែល្អប្រសើរ។ បន្ទាប់មក ត្រូវពង្រីកលំហកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មយ៉ាងពេញទំហឹង និងជំរុញការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយតុល្យភាព។ ត្រូវធ្វើឱ្យមានសុក្រឹត្តភាពនូវរបបគ្រប់គ្រងការវិនិយោគនៅបរទេស និងប្រព័ន្ធសេវាកម្មចម្រុះនៅក្រៅប្រទេស ក៏ដូចជាទាក់ទាញនិងប្រើប្រាស់ទុនបរទេសយ៉ាងសកម្មផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន