* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ជនចំណាកស្រុក ៣៤នាក់ ស្លាប់ក្នុងការសម្រុកឆ្លងព្រំដែនពីម៉ារ៉ុកចូលអេស្ប៉ាញ (Video inside)

31-07-2026 21:04

(សេអូតា)៖ អាជ្ញាធរដែនដីស្វយ័តសេអូតា (Ceuta) របស់ប្រទេសអេស្ប៉ាញ បានប្រកាសនៅថ្ងៃសុក្រថា ជនចំណាកស្រុកយ៉ាងហោចណាស់ ៣៤នាក់ បានបាត់បង់ជីវិត បន្ទាប់ពីមនុស្សរហូតដល់ ៦០,០០០នាក់ បានសម្រុកឆ្លងកាត់ព្រំដែនពីប្រទេសម៉ារ៉ុក (Morocco) ចូលមកកាន់ទីក្រុងនេះក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

ចំនួនមនុស្សដែលសម្រុកចូលនេះ គឺស្មើនឹង ៧០ភាគរយនៃប្រជាជនសរុបរបស់ទីក្រុងទៅហើយ ដែលធ្វើឱ្យអាជ្ញាធរក្រុងប្រកាសថា ស្ថានភាពនេះគឺ «មិនអាចទ្រាំទ្របានឡើយ»។ វិបត្តិព្រំដែននេះបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ និងបន្តរហូតដល់ថ្ងៃសុក្រ ដោយមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងជនចំណាកស្រុកនៅខាងព្រំដែនម៉ារ៉ុក ខណៈដែលអ្នកខ្លះទៀតនៅតែព្យាយាមហែលទឹកចូលទឹកដីអេស្ប៉ាញ ទោះបីជាត្រូវបាញ់ហ្គាសបង្ហូរទឹកភ្នែកបំបែកក៏ដោយ។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ប៉េដ្រូ សាន់ឆេស (Pedro Sánchez) បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបំពានព្រំដែននេះ ដោយចាត់ទុកថាជា «ការរំលោភលើបូរណភាពទឹកដីរបស់អេស្ប៉ាញ»។ លោកបានទម្លាក់កំហុសទាំងស្រុងទៅលើក្រុមជួញដូរមនុស្ស ដែលបោកប្រាស់ និងរុញច្រានយុវជនឱ្យស្លាប់នៅតាមព្រំដែន។

ទន្ទឹមនឹងនេះ ប្រធានសមាគមមន្ត្រីឆ្មាំស៊ីវិលក្នុងតំបន់ បានពណ៌នាស្ថានភាពនេះថាជា «វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុត» ដោយលោកបញ្ជាក់ថា ជនចំណាកស្រុករាប់ពាន់នាក់ រួមទាំងកុមារអនាថា កំពុងដេកនៅតាមសួនច្បារ និងចិញ្ចើមផ្លូវយ៉ាងអនាថា ខណៈដែលកងកម្លាំងយោធាអេស្ប៉ាញបានត្រឹមតែជួយសង្គ្រោះជនរងគ្រោះប៉ុណ្ណោះ នៅក្នុងស្ថានភាពដ៏វឹកវរនេះ៕