* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

លោក ត្រាំ កោះប្រជុំគណៈរដ្ឋមន្ត្រីនៅ Camp David ជុំវិញបញ្ហាសង្គ្រាមអ៊ីរ៉ង់ និងវិបត្តិប្រេងឡើងថ្លៃ (Video inside)

31-07-2026 22:48

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​​ នៅថ្ងៃសុក្រនេះ​​ បានកោះប្រជុំគណៈរដ្ឋមន្ត្រីនៅឯរមណីយដ្ឋាន Camp David ក្នុងរដ្ឋ Maryland ដើម្បីដោះស្រាយបញ្ហាសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ព្រមទាំងរកវិធីទម្លាក់តម្លៃប្រេងសាំងដែលកំពុងគំរាមកំហែងដល់គណបក្សសាធារណរដ្ឋ (Republican) សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នេះគឺជាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកទី១៣ ក្នុងអាណត្តិទី២ របស់លោក ត្រាំ ប៉ុន្តែជាដំណើរទស្សនកិច្ចលើកទី៣ ប៉ុណ្ណោះទៅកាន់ Camp David ដោយសារលោកតែងតែចូលចិត្តចំណាយពេលនៅទីលានវាយកូនហ្គោលផ្ទាល់ខ្លួនច្រើនជាង។ របៀបវារៈនៃកិច្ចប្រជុំនេះ ត្រូវបានរំពឹងថានឹងផ្តោតសំខាន់លើគោលនយោបាយការបរទេស ខណៈការវាយប្រហារសងសឹកគ្នារវាងអាមេរិក និងអ៊ីរ៉ង់ មិនទាន់មានសញ្ញាថមថយឡើយ បើទោះជាលោក ត្រាំ ធ្លាប់រំពឹងថាសង្គ្រាមនេះនឹងបញ្ចប់ត្រឹមពីរបីសប្តាហ៍ក្តី ប៉ុន្តែពេលនេះវាបានអូសបន្លាយដល់ទៅ ៥ខែទៅហើយ។

សង្គ្រាមនេះបានរុញច្រានតម្លៃប្រេងសាំងឱ្យហក់ឡើងកប់ពពក និងធ្វើឱ្យការគាំទ្រចំពោះលោក ត្រាំ ធ្លាក់ចុះ។ ការស្ទាបស្ទង់មតិថ្មីៗរបស់ Reuters-Ipsos បង្ហាញថា ពលរដ្ឋអាមេរិកត្រឹមតែ ១ភាគ៣ ប៉ុណ្ណោះដែលគាំទ្រសង្គ្រាមនេះ។ ផលវិបាកសេដ្ឋកិច្ចនេះ កំពុងធ្វើឱ្យសមាជិកគណបក្សសាធារណរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលដែលគណបក្សប្រជាធិបតេយ្យ (Democrat) កំពុងត្រៀមដណ្តើមយកការគ្រប់គ្រងសភាវិញនៅក្នុងខែវិច្ឆិកា។

គួរបញ្ជាក់ថា ជាទូទៅ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក ត្រាំ តែងតែមានរយៈពេលយូរ ដោយរដ្ឋមន្ត្រីនីមួយៗត្រូវរាយការណ៍ពីសកម្មភាពរបស់ខ្លួន ព្រមទាំងឆ្លៀតពោលពាក្យសរសើរដល់រូបលោកផ្ទាល់ផងដែរ។ បន្ទាប់ពីកិច្ចប្រជុំនេះ លោក ត្រាំ មានគម្រោងធ្វើដំណើរទៅកាន់ក្លឹបវាយកូនហ្គោលរបស់លោកនៅរដ្ឋ New Jersey ដើម្បីសម្រាកចុងសប្តាហ៍៕