* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិនទាត់ចោលការចោទប្រកាន់របស់អាមេរិក អំពីការប្រើប្រាស់ពលកម្មដោយបង្ខំ នៅតំបន់ស៊ីនជាំង (Video inside)

01-08-2026 11:47

(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ បាននិយាយថា ការដាក់បញ្ជូលបន្ថែមក្រុមហ៊ុនចិន ទៅក្នុងបញ្ជីនៃអង្គភាព ដែលសហរដ្ឋអាមេរិកចោទប្រកាន់ថា ប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ គឺគ្មានមូលដ្ឋានការពិតឡើយ ដោយអះអាងថា ទង្វើរបស់អាមេរិក បានរំខានចំពោះស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានប្រើប្រាស់ច្បាប់ក្នុងស្រុករបស់ខ្លួន ដើម្បីដាក់ទណ្ឌកម្មឯកតោភាគីមកលើក្រុមហ៊ុនចិន ដែលជាទង្វើដាក់គំនាបសេដ្ឋកិច្ចយ៉ាងច្បាស់ក្រឡែត និងបានប៉ះពាល់ដល់សិទ្ធិស្របច្បាប់ របស់ក្រុមហ៊ុនទាំងនោះ។

ក្រសួងបន្តថា ប្រទេសចិនប្រឆាំងការប្រើប្រាស់ពលកម្មដោយបង្ខំ ហើយតំបន់ស៊ីនជាំង (Xinjiang) ដែលអាមេរិកអះអាងថា មានការរំលោភសិទ្ធិមនុស្ស គឺជាក់ស្តែងមានស្ថិរភាព វិបុលភាព និងគ្មានការប្រើពលកម្មបង្ខំសោះឡើយ។ សេចក្តីថ្លែងការណ៍ដដែល បន្ថែមថា ចិនជំរុញឱ្យអាមេរិកបញ្ឈប់ការវាយប្រហារនិងបង្ខូចកេរ្តិ៍ឈ្មោះ តំបន់ស៊ីនជាំងជុំវិញបញ្ហានេះ ហើយបញ្ចប់ការដាក់សម្ពាធដ៏អយុត្តិធម៌ មកលើក្រុមហ៊ុនចិន។ ជាចុងក្រោយ ទីក្រុងប៉េកាំងបានព្រមានថា ខ្លួននឹងចាត់វិធានការដើម្បីការពារសិទ្ធិរបស់ក្រុមហ៊ុនចិន។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានហាមឃាត់ការនាំចូលពីក្រុមហ៊ុនចិនចំនួន ៤៣បន្ថែមទៀត ជុំវិញការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សលើជនជាតិ Uyghur និងក្រុមជនជាតិភាគតិចដទៃទៀត។ ក្រុមហ៊ុនទាំងនោះ ត្រូវបានបន្ថែមចូលទៅក្នុងបញ្ជីអង្គភាព នៃច្បាប់អាមេរិកស្តីពីការការពារការប្រើពលកម្មដោយបង្ខំរបស់ជនជាតិ Uyghur ដែលរឹតបន្តឹងការនាំចូលទំនិញជាប់ពាក់ព័ន្ធនឹង អ្វីដែលសហរដ្ឋអាមេរិកអះអាងថា ជាការរំលោភសិទ្ធិមនុស្ស និងអំពើប្រល័យពូជសាសន៍ ដែលកំពុងបន្តនៅក្នុងតំបន់ស៊ីនជាំង៕