* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ឃាតក២នាក់ត្រូវបានចាប់ខ្លួន ក្រោយបងប្អូនជនជាតិរុស្ស៉ី២នាក់ ត្រូវបានសម្លាប់នៅប្រទេសថៃ (Video inside)

01-08-2026 15:11

(បាងកក)៖ កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ប៉ូលិសនៅប្រទេសថៃ ទីបំផុតបានចាប់ខ្លួនបុរសជាជនសង្ស័យ២នាក់ ក្នុងករណីបាត់ខ្លួនបងប្អូនជាតិរុស្ស៉ី២នាក់ ប៉ុន្មានថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ។

នារីឈ្មោះ Diana Nazimova អាយុ២២ឆ្នាំ និងប្អូនប្រុសរបស់នាង ឈ្មោះ Roman Nazimova អាយុ១៧ឆ្នាំ ត្រូវបានម្តាយពួកគេរាយការណ៍ថា បាត់ខ្លួនកាលពីថ្ងៃទី២៦ ខែកក្កដា នៅទីក្រុង Pattaya នៃខេត្ត Chonburi ក្រោយជិះម៉ូតូរបស់ពួកគេម៉ាក Honda ADV 150។

ប៉ុន្មានថ្ងៃក្រោយមក ម៉ូតូរបស់អ្នកទាំងពីរត្រូវបានរកឃើញ ក៏ប៉ុន្តែវាត្រូវបានបំផ្លាញខ្ទេចខ្ទី ហើយត្រូវបានកប់លាក់ទុក នៅក្នុងបរិវេណទីកន្លែងបញ្ចុះសព។ ប្រការនេះនាំឱ្យអាជ្ញាធរថៃ បើកប្រតិបត្តិការតាមប្រមាញ់ជនសង្ស័យ ហើយមក​ដល់ថ្ងៃទី៣១ ខែកក្កដា ក៏បានចាប់ខ្លួនបុរស២នាក់។

ជនសង្ស័យឈ្មោះ Thanana អាយុ៤៣ ហៅក្រៅថា Pong និងឈ្មោះ Thongchai អាយុ៣៩ឆ្នាំ ហៅក្រៅថា Thong ត្រូវបានចាប់ខ្លួននៅស្រុក Wang Sombun ខេត្ត Sa Kaeo ពេលកំពុងរត់គេចខ្លួន។

បុរសទាំង២នាក់នោះ បានឆ្លើយសារភាពថា ពួកគេពិតជាបានសម្លាប់បងប្អូនជនជាតិរុស្ស៉ីទាំង២នាក់ នៅពេលព្យាយាមប្លន់យកម៉ូតូ ប៉ុន្តែ Diana និង Roman មិនព្រមឱ្យតាមសម្រួល។ បើតាមចម្លើយសារភាព ឃាតកទាំង២ បានយកសាកសពពួកគេ ទៅកប់ចោលលើភ្នំ Khao Chi Chan ក្នុងខេត្ត Chonburi ដើម្បីលាក់បាំងបទឧក្រិដ្ឋដ៏ឃោរឃៅ មុនពេលរត់គេចខ្លួន។

គួរបញ្ជាក់ថា គ្រួសាររបស់ Diana និង Roman ត្រូវគេរាយការណ៍ថា បានផ្លាស់ទីលំនៅពីប្រទេសរុស្ស៉ី មកកាន់ប្រទេសថៃ កាលពីឆ្នាំ២០២១៕