លោកXi Jinping សង្កត់ធ្ងន់នៅពេលអញ្ជើញជាអធិបតីក្នុងការសិក្សាជាក្រុមលើកទី២៧ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនថា ត្រូវពង្រឹងការណែនាំផ្នែកនយោបាយ ធ្វើឱ្យស៊ីជម្រៅនូវការអភិវឌ្ឍដោយច្នៃប្រឌិតថ្មី និងជំរុញការធ្វើទំនើបកម្មការការពារជាតិ និងកងទ័ពប្រកបដោយគុណភាពខ្ពស់
01-08-2026 16:18
(ប៉េកាំង)៖ រសៀលថ្ងៃទី៣០ ខែកក្កដា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំការសិក្សាជាក្រុមលើកទី២៧ ស្តីពីការជំរុញការធ្វើទំនើបកម្មការការពារជាតិ និងកងទ័ព ប្រកបដោយគុណភាពខ្ពស់ ។
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនបានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេល«ផែនការ៥ឆ្នាំទី១៥» យើងត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតស្តីពីការពង្រឹងយោធា ក្នុងយុគសម័យថ្មី ពង្រឹងការណែនាំផ្នែកនយោបាយ ធ្វើឱ្យស៊ីជម្រៅនូវការអភិវឌ្ឍដោយច្នៃប្រឌិតថ្មី និងជំរុញការធ្វើទំនើបកម្មការការពារជាតិ និងកងទ័ពប្រកបដោយគុណភាពខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅតស៊ូក្នុងឱកាសខួប១០០ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិនតាមពេលកំណត់ និងផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រដ៏រឹងមាំ សម្រាប់ការជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសជាតិខ្លាំងក្លា និងបុព្វហេតុដ៏អស្ចារ្យនៃស្តារប្រជាជាតិចិន តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។
ការសិក្សាជាក្រុមលើកនេះបានធ្វើឡើងមុនទិវាបង្កើតកងទ័ពរំដោះប្រជាជនចិន១ សីហា ។ លោក Xi Jinping បានតាងនាមឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងគណៈកម្មាធិការយោធាមជ្ឈិមចិនសម្តែងការជូនពរដល់កងទ័ពរំដោះប្រជាជនចិនគ្រប់រូប៕
វិទ្យុមិត្តភាពកម្ពុជាចិន




