* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

អ្នកឡេីងភ្នំបំបែកឯកត្តកម្មពិភពលោកជនជាតិនេប៉ាល់ និងមនុស្ស ៩នាក់ទៀតបានស្លាប់ ក្នុងគ្រោះថ្នាក់បាក់ផ្ទាំងព្រិលទឹកកក នៅប៉ាគីស្ថាន

01-08-2026 22:54

(កដ្ឋមណ្ឌូ)៖ លោក Nirmal Purja ដែលជាអ្នកឡើងភ្នំដ៏ល្បីល្បាញជនជាតិនេប៉ាល់ និងជាម្ចាស់កំណត់ត្រាឡើងដល់កំពូលភ្នំខ្ពស់បំផុតទាំង ១៤របស់ពិភពលោកក្នុងរយៈពេលលឿនបំផុតនោះ បានទទួលមរណភាពក្នុងគ្រោះថ្នាក់បាក់ផ្ទាំងព្រិលទឹកកក អំឡុងពេលធ្វើដំណើរឡើងភ្នំមួយនៅប្រទេសប៉ាគីស្ថាន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦។

«យើងសូមបញ្ជាក់ដោយក្តីសោកសៅ និងការឈឺចាប់យ៉ាងខ្លាំងបំផុតថា លោក Nirmal Purja បានបាត់បង់ជីវិតហេីយ​ បន្ទាប់ពីមានហេតុការណ៍បាក់ផ្ទាំងព្រិលទឹកកក នៅលើភ្នំ Broad Peak»។ នេះបើយោងតាមការបង្ហោះលើ Instagram របស់ក្រុមហ៊ុន Elite Exped ដែលជាអ្នករៀបចំដំណើរឡើងភ្នំឱ្យលោក Nirmal Purja។ ក្រុមហ៊ុន បន្ថែមថា «យើងក៏ទទួលបានការបញ្ជាក់ផងដែរថា សមាជិកផ្សេងទៀតនៃក្រុមបេសកកម្មនេះ ជាអកុសលមិនបានរួចជីវិតឡើយ»។

លោក Purja អាយុ ៤៣ឆ្នាំ និងមនុស្ស ៩នាក់ទៀត បានបាត់ខ្លួនតាំងពីថ្ងៃព្រហស្បតិ៍​នៅឯភ្នំ Broad Peak ដែលមានកម្ពស់ ៨ ០៥១ ម៉ែត្រ​។ ក្នុងចំណោមនោះ មានជនជាតិនេប៉ាល់ចំនួន ៦នាក់ ហើយអ្នកផ្សេងមកពីប៉ាគីស្ថាន អូម៉ង់ អាមេរិក និងចិន។ ភ្នំនេះជាភ្នំខ្ពស់ជាងគេលំដាប់ទី ១២ របស់ពិភពលោក និងជាភ្នំដែលមានបច្ចេកទេសឡើងស្មុគស្មាញ ស្ថិតនៅក្នុងតំបន់ Gilgit-Baltistan នៃប្រទេសប៉ាគីស្ថាន។ បេីតាមក្រុមមន្ត្រី សពលោក Purja និងអ្នកឡើងភ្នំផ្សេងទៀតត្រូវបានប្រទះឃើញនៅទីតាំងមួយដែលពិបាកចូលទៅដល់ ហើយនៅមិនទាន់នាំយកចុះមកវិញបាននៅឡើយទេ។

គួរបញ្ជាក់ថា លោក Purja ដែលធ្លាប់បម្រើការក្នុងជួរកងទ័ពអង់គ្លេសជាមួយកងទ័ព Gurkha និងក្រោយមកនៅក្នុងកងកម្លាំងពិសេស បានបំពេញស្នាដៃដ៏អស្ចារ្យដោយបំបែកកំណត់ត្រានៅឆ្នាំ ២០១៩។ លោកក្លាយជាបុគ្គលដែលគេស្គាល់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក បន្ទាប់ពីភាពយន្តឯកសាររបស់ Netflix ដែលរៀបរាប់ពីដំណើរផ្សងព្រេងរបស់លោកមានចំណងជើងថា "14 Peaks: Nothing Is Impossible" ត្រូវបានចេញផ្សាយនៅពីរឆ្នាំក្រោយមក៕