* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើងចំពោះទាហានកូរ៉េខាងជើង ដែលត្រូវបានបញ្ជូនពីអ៊ុយក្រែនទៅកូរ៉េខាងត្បូង?
* លោក ត្រាំ ច្រានចោលរឿងបន្ធូរបន្ថយទណ្ឌកម្មលើអ៊ីរ៉ង់ ខណៈក្រុងតេអេរ៉ង់ថាត្រៀមខ្លួនចរចា
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងលោកពូ លោកអ៊ំ លោកតា ធាក់ស៊ីក្លូ អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនបិណ្ឌទី៤ នៅវត្តឧណ្ណាលោម
* Fresh Exclusive: ទឹកជំនន់ដូចគ្នា រូបភាពពីរខុសគ្នា៖ ពេលមេដឹកនាំចុះជួបប្រជាពលរដ្ឋ តើប្រតិកម្មពីមហាជនប្រាប់យើងអ្វីខ្លះ?
* ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅរសៀលថ្ងៃស្អែកក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន
* ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ
* ទឹកជំនន់នៅថៃ សម្លាប់មនុស្សកើនដល់២៣នាក់ ក្នុងនោះ៤នាក់នៅទីក្រុងបាងកក និងបង្កការខូចខាតសេដ្ឋកិច្ចរាប់រយលានដុល្លារ
* កូរ៉េខាងជើង៖ ការបើកដៃរបស់សហរដ្ឋអាមេរិកឱ្យកូរ៉េខាងត្បូងមាននាវាមុជទឹកនុយក្លេអ៊ែរ នឹងបង្កើនអស្ថិរភាពក្នុងតំបន់
* លោក ហ្សេលេនស្គី អះអាងថាកូរ៉េខាងជើងត្រៀមបញ្ជូនកងទ័ពបន្ថែម ១០ ០០០នាក់ ទៅជួយរុស្ស៉ី
* គណបក្សប្រជាជនកម្ពុជា មើលឃើញការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រសភាឌូម៉ា នៅរុស្ស៉ី ប្រព្រឹត្តទៅដោយសមធម៌ បើកចំហ និងស្របតាមច្បាប់
* តៃវ៉ាន់ថាខ្លួនកំពុងស្ថិតក្នុងការបន្តកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញការលក់អាវុធ
* ពលរដ្ឋរងគ្រោះទឹកជំនន់នៅទីក្រុងបាងកក ផ្ទុះកំហឹងស្រែកដាក់លោក អានុទីន !
* អគ្គនាយក CMAC: សន្និសីទអន្តរជាតិនៅឡាវ ចេញថ្លែងការណ៍ថ្កោលទោសការប្រើប្រាស់គ្រាប់បែកចង្កោម ខណៈថៃប្រើគ្រាប់បែកចង្កោមប្រមាណ ៦-៧ លានគ្រាប់មកលើបូរណភាពទឹកដីកម្ពុជា រំលោភច្បាប់មនុស្សធម៌អន្តរជាតិ
* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយការទាត់ចោលសំណើសន្តិភាពរបស់អ៉ីរ៉ង់ដោយលោក ដូណាល់ ត្រាំ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះមរណភាពភរិយាជាទីស្រឡាញ់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ត្រាំ ប្រកាសថាសហរដ្ឋអាមេរិក និងអ៉ីស្រាអែល លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់

02-08-2026 10:36

​(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) បាននិយាយថាសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានយល់ព្រមលុបចោលគម្រោងវាយប្រហារថ្មីមួយលើអ៉ីរ៉ង់ ជាមួយការអះអាងថាសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាបានឈានដល់កិច្ចព្រមព្រៀងក្របខណ្ឌមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការភ័យខ្លាចបានកើនឡើងថាការប្រយុទ្ធគ្នាអាចនឹងឡើងកម្ដៅសាជាថ្មី បន្ទាប់ពីលោក ត្រាំបានគំរាមវាយអ៉ីរ៉ង់ឱ្យទ្រោមខ្លួន និងត្រូវបានរាយការណ៍ថាកំពុងពិចារណាបើកការវាយប្រហារសាជាថ្មីលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៉ីរ៉ង់។ ទូរទស្សន៍អាមេរិក CBS ក៏បានរាយការណ៍ដែរថាសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានរៀបចំគម្រោងវាយប្រហារ រួមគ្នាដែលដំបូងឡើយគ្រោងនឹងធ្វើនៅចុងសប្ដាហ៍នេះ ជាមួយការកំណត់គោលដៅលើរោងច្រកចម្រាញ់ប្រេង និងរោងចក្រថាមពលរបស់អ៉ីរ៉ង់។

ក៏ប៉ុន្តែលោក ត្រាំ បានប្រកាសលុបចោលគម្រោងវាយប្រហារនេះក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ លោក ត្រាំ បានគូសបញ្ជាក់ថាសហរដ្ឋអាមេរិកបានត្រៀមរួចស្រេចដើម្បីវាយប្រហារលើអ៉ីរ៉ង់ដ៏ខ្លាំងក្លាបំផុតមួយដែលគេមិនធ្លាប់បានឃើញចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ តែដោយមានការស្នើសុំពីអ៉ីរ៉ង់ និងបណ្ដាប្រទេសដទៃក្នុងតំបន់មជ្ឈិមបូព៌ា លោកបានយល់ព្រមលុបចោលការវាយប្រហារ ដើម្បីបើកផ្លូវឱ្យកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ឱ្យបានឆាប់រហ័ស។ លោក ត្រាំបន្ថែមថាអ៉ីស្រាអែលក៏បានចូលរួមក្នុងការលុបចោល គម្រោងវាយប្រហារលើអ៉ីរ៉ង់ផងដែរ។

គួរបញ្ជាក់ថា បើតាមលោក ត្រាំ កិច្ចព្រមព្រៀងដែលលោកបានអះអាង នឹងរួមមានបញ្ចូលទាំងការបើកច្រកសមុទ្រ Hormuz ភ្លាមៗ និងលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ ខាងអ៉ីរ៉ង់មិនបានធ្វើអត្ថាធិប្បាយអ្វីទេ។ ប៉ុន្តែកាសែតអាមេរិក Axios បានរាយការណ៍ថាព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed Bin Salman បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ កាលពីថ្ងៃសៅរ៍ ដោយបង្ហាញការព្រួយបារម្ភ និងស្នើសុំការបញ្ជាក់ឱ្យបានច្បាស់ពីផែនការរបស់សហរដ្ឋអាមេរិកចំពោះអ៉ីរ៉ង់។

តាម Axios ព្រះអង្គម្ចាស់ Bin Salman បានជំរុញឱ្យលោក ត្រាំ បន្ធូរបន្ថយជម្លោះ និងបញ្ចៀសការវាយប្រហារជាថ្មីណាមួយលើអ៉ីរ៉ង់៕