* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN៖ ផលិតផលបញ្ញាសិប្បនិមិ្មត មនុស្សយន្ត និងឱសថច្នៃប្រឌិតរបស់ប្រទេសចិនបង្កើតឱ្យមានការពិភាក្សាយ៉ាងផុសផុល

02-08-2026 16:12

(ប៉េកាំង)៖ ចាប់ពីការវិវត្តន៍ថាមពលបៃតងនៃរថយន្តដើរដោយថាមពលថ្មី ថ្ម/អាគុយលីចូម និងផលិតផលសូឡា រហូតដល់បញ្ញាសិប្បនិម្មិត មនុស្សយន្ត និងឱសថច្នៃប្រឌិត ប្រសិទ្ធភាពនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់នៃផលិតកម្មរបស់ចិនគឺគួរឱ្យភ្ញាក់ផ្អើល។ ការស្ទង់មតិមួយដែលបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើឡើងចំពោះអ្នកលេងអ៊ីនធឺណិត ចំនួន ៣៣៣៩នាក់នៅទូទាំងពិភពលោក បានបង្ហាញថាអ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៣,១% បានយល់ឃើញថា ការអភិវឌ្ឍនៃផលិតផលបញ្ញាសិប្បនិម្មិត មនុស្សយន្ត និងឱសថច្នៃប្រឌិតរបស់ ប្រទេសចិនទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដែលបានឆ្លុះបញ្ចាំងពីផលិតកម្មរបស់ប្រទេសចិនបានចាប់ផ្តើមផ្តល់បច្ចេកវិទ្យាដើម ប្រព័ន្ធឆ្លាតវៃ និងដំណោះស្រាយដល់ទីផ្សារអន្តរជាតិ អ្នកផ្តល់បទសម្ភាសន៍រំពឹងថា វិស័យទាំងបីនេះនឹងផ្តល់ភាគលាភច្នៃប្រឌិតកាន់តែច្រើននាពេលអនាគត។

យោងតាមទិន្នន័យរបស់អគ្គរដ្ឋបាលគយចិនឱ្យដឹងថា ការនាំចេញមនុស្សយន្តឧស្សាហកម្មរបស់ប្រទេសចិនក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ បានកើនឡើង១៨,៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ លើសពីនេះទៀត យោងតាមព័ត៌មានពីនិយតករឱសថជាតិចិន ទំហំពាណិជ្ជកម្មនៃឱសថច្នៃប្រឌិតរបស់ប្រទេសចិនដែលផ្តល់សិទ្ធិឱ្យបរទេសក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ មានចំនួនប្រហែល ១១០ ពាន់លានដុល្លារអាមេរិក។

នៅក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៧,២ % បានចង្អុលបង្ហាញថាគុណសម្បត្តិនៃផលិតកម្មរបស់ចិនមិនត្រឹមតែបង្ហាញពីបរិមាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រមូលផ្តុំធនធានសកល និងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន