* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្រីលង្កា រឹតបន្តឹងសន្តិសុខពន្ធនាគារទូទាំងប្រទេស ក្រោយកុបកម្មបណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត (Video inside)

03-08-2026 11:49

(កូឡុំបូ)៖ ស្រីលង្កា បាននិងកំពុងរឹតបន្តឹងសន្តិសុខពន្ធនាគារនៅទូទាំងប្រទេស បន្ទាប់ពីផ្ទុះកុបកម្មនាំឱ្យមានមនុស្សស្លាប់ម្នាក់ និង ៦នាក់របួស ស្របពេលព្យាយាមគ្រប់គ្រងអ្នកទោសដ៏ច្រើនលើសលប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣​ ខែសីហា ឆ្នាំំ២០២៦។

កាលពីថ្ងៃសៅរ៍ អ្នកទោសនៅ Mahara prison ដែលជាពន្ធនាគារមានសុវត្ថិភាពខ្ពស់មួយ ក្នុងប្រទេសស្រីលង្កា បានបង្កការបំផ្លិចបំផ្លាញដល់មន្ទីរពេទ្យ កន្លែងបណ្តុះបណ្តាល និងផ្ទះបាយ។ តាមការបញ្ជាក់របស់ប៉ូលិស កុបកម្មបានផ្ទុះឡើងអំឡុងពេលគ្រួសារអ្នកទោសចូលសួរសុខទុក្ខពួកគេ ដោយអ្នកទោសខ្លះបានឡើងលើដំបូលអគារ និងដុតបំផ្លាញអគារក្នុងបរិវេណពន្ធនាគារ ព្រមទាំងដុតឯកសារនានាដែលរក្សាទុក នៅក្នុងការិយាល័យរដ្ឋបាល។

ស្នងការរងប៉ូលិស លោក Sajeewa Medawatta ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា នេះជាហេតុការណ៍ធ្ងន់ធ្ងរបំផុតសម្រាប់ស្រីលង្កា គិតចាប់តាំងពីឆ្នាំ២០១២ ដោយកងកម្លាំងពិសេសរបស់នគរបាល កងទ័ព និងកងទ័ពជើងទឹក ត្រូវបានហៅឱ្យមកជួយគ្រប់គ្រងស្ថានការណ៍។ លោក Medawatta បញ្ជាក់ថា «មានការយកចិត្តទុកដាក់បង្កើនសន្តិសុខ តាមពន្ធនាគារធំៗទាំងអស់ ជាពិសេសពន្ធនាគារដែលស្ថិតនៅជិតទីក្រុងកូឡុំបូ រួមទាំងពន្ធនាគារ Negombo។ មន្ត្រីពន្ធនាគារបានប្តូរទីតាំងអ្នកទោសទៅកាន់បន្ទប់ឃុំឃាំងវិញ ហើយស្ថានភាពគឺអាចគ្រប់គ្រងបាន»។

គួរបញ្ជាក់ថា ពន្ធនាគារ Mahara ស្ថិតនៅចម្ងាយប្រហែល ១៥គីឡូម៉ែត្រ ពីរដ្ឋធានីកូឡុំបូ និងមានអ្នកទោសប្រហែល ៤ ១០០នាក់ ដែលលើសពីសមត្ថភាពផ្ទុកប្រហែល ៤ដង។ ស្ថានភាពនេះឆ្លុះបញ្ចាំងពីវិបត្តិជាប្រព័ន្ធ នៃបណ្តាញពន្ធនាគារទូទាំងប្រទេសស្រីលង្កា ដែលកំពុងឃុំខ្លួនអ្នកទោសជាង ៤១ ០០០នាក់ក្នុងពន្ធនាគារ ២២កន្លែង ខណៈដែលសមត្ថភាពផ្ទុកសរុប អាចបានត្រឹមតែប្រហែល ១១ ០០០នាក់ប៉ុណ្ណោះ៕