* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណកាហ្សាក់ស្ថាន
* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋាភិបាលមីយ៉ាន់ម៉ា អះអាងថា អតីតមេដឹកនាំ អោងសាន ស៊ូជី បានជួបជាមួយមន្រ្តីកាកបាទក្រហមអន្តរជាតិ (Video inside)

03-08-2026 13:32

(ណៃពិដោ)៖ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានអះអាងថា អតីតមេដឹកនាំ​ដែលជាប់ឃុំ​ គឺលោកស្រី អោងសាន ស៊ូជី បាន​ជួប​ជាមួយ​អ្នកតំណាងរបស់​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ នាថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ ចំពេលមានការ​ព្រួយបារម្ភ​ខ្លាំងអំពី​សុខភាព​របស់​លោកស្រី ដែលមានវ័យ៨១ឆ្នាំហើយនោះ។ នេះ​បើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ម្ចាស់​ពានរង្វាន់​ណូបែលសន្តិភាព​រូបនេះ ត្រូវ​បាន​ឃុំខ្លួន​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ២០២១ នៅពេល​យោធា​មីយ៉ាន់ម៉ា ​បានផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីវិល​ជាប់ឆ្នោត ​ដែល​ដឹកនាំ​ដោយ​លោកស្រី ក្នុង​រដ្ឋប្រហារ​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​អាស៊ានមួយនេះ ​ធ្លាក់ចូលទៅ​ក្នុង​ភាពចលាចលអូសបន្លាយទល់បច្ចុប្បន្ន។ ចាប់តាំងពី​ពេលនោះ​មក ទីតាំង​ពិតប្រាកដនិង​ស្ថានភាព​សុខភាព​របស់​លោកស្រី ស៊ូជី គឺពិបាកក្នុងការ​កំណត់​ជាខ្លាំង ដ្បិត​គ្មាន​មេដឹកនាំឬ​បេសកជន​បរទេស​ណា​ម្នាក់ ​បាន​ជួប​លោកស្រី​ជា​សាធារណៈ​ឡើយ រហូតដល់ថ្នាក់មានការសង្ស័យថា តើលោកស្រី ពិតជានៅមានជីវិតឬក៏យ៉ាងណា ថែមទៀតផង។

អ្នកនាំពាក្យ​រដ្ឋាភិបាលមីយ៉ាន់ម៉ា ​លោកស្រី Khine Khine Soe បានអះអាង​ក្នុង​សារ​តាមបណ្តាញ Telegram ថា នាថ្ងៃចន្ទនេះ លោកស្រី ស៊ូជី បាន​ជួប​ជាមួយ​លោក Arnaud de Baecque ដែលជាអ្នកតំណាង​ប្រចាំរបស់គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ (ICRC) នៅប្រទេស​មីយ៉ាន់ម៉ា។ ជំនួបនោះធ្វើឡើងនៅរដ្ឋធានីណៃពិដោ ហើយអ្នកនាំពាក្យ ក៏បានបង្ហាញរូបភាព​លោកស្រី ស៊ូជី ជាមួយលោក Baecque ផងដែរ។ យ៉ាងណាមិញ ICRC មិនទាន់​ឆ្លើយតប​ភ្លាមៗ ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ ជុំវិញដំណឹងនេះ​នៅឡើយទេ។

គួរបញ្ជាក់ថា កាលពី​ចុងខែ​មេសា បន្ទាប់ពី​ការបោះឆ្នោតសកល ​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាលយោធា​ ហើយបាន​អនុញ្ញាត​ឲ្យ​អតីត​មេដឹកនាំ​របប​សឹក លោក Min Aung Hlaing ក្លាយជា​ប្រធានាធិបតី​ស៉ីវិល និង​ចំ​ពេល​មាន​សម្ពាធ​កើនឡើងពីអន្តរជាតិ អាជ្ញាធរ​មីយ៉ាន់ម៉ាបាន​ប្រកាស​ថា លោកស្រី​ ស៊ូជី ត្រូវ​បាន​ផ្លាស់ប្តូរ​ទៅ​ឃុំខ្លួននៅ​ក្នុងផ្ទះ​វិញ៕