* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

គុយបាជួបបញ្ហាដាច់ភ្លើងទូទាំងប្រទេសជាថ្មីទៀត ចាប់តាំងពីអាមេរិកបង្កើនការដាក់សម្ពាធ (Video inside)

03-08-2026 14:01

(ឡាហាវ៉ាន)៖ ប្រតិបត្តិករបណ្ដាញអគ្គិសនីរបស់រដ្ឋនៅគុយបា បានឲ្យដឹងថា ប្រព័ន្ធបណ្ដាញអគ្គិសនីរបស់ ប្រទេសដែនកោះតំបន់សមុទ្រ Caribbean មួយនេះ បានលែងដំណើរការជាថ្មីទៀត នៅថ្ងៃអាទីត្យ ទី២ ខែសីហា ឆ្នាំ២០២៦ ជាហេតុធ្វើឲ្យកោះទាំងមូល ធ្លាក់ចូលក្នុងភាពងងឹត។ គុយបាបានប្រឈមមុខនឹង បញ្ហាដួលរលំទាំងស្រុងម្តងហើយម្តងទៀត នៃបណ្ដាញអគ្គិសនីរបស់ខ្លួន ចាប់តាំងពីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថាមពល ដែលបានបញ្ឈប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈជាប្រចាំ សម្រាប់ស្ថានីយផលិតអគ្គិសនី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមហ៊ុនអគ្គិសនី UNE បានឲ្យដឹងតាមបណ្ដាញសង្គមថា បណ្ដាញផ្គត់ផ្គង់អគ្គិសនីជាតិរបស់គុយបា បានលែងដំណើរការ កាលពីថ្ងៃអាទិត្យ បណ្ដាលឲ្យមានការដាច់ចរន្តអគ្គិសនីទូទាំងប្រទេសជាថ្មី។ គុយបាកំពុងជួបប្រទះបញ្ហាដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ ដោយសារឧបករណ៍ចាស់ៗស្រាប់ បូករួមជាមួយការដាក់ទណ្ឌកម្មថាមពលពីអាមេរិក ដែលបានផ្អាកការផ្គត់ផ្គង់ឥន្ធនៈ សម្រាប់ស្ថានីយអគ្គិសនីរបស់ខ្លួន។

UNE ដែលជាក្រុមហ៊ុនរដ្ឋ បានប្រកាសថា មានការដាច់ទាំងស្រុងនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីជាតិ ដែលធ្វើឲ្យប្រទេសទាំងមូល រួមទាំងរដ្ឋធានីការ៉ាកាស ធ្លាក់ចូលក្នុងភាពងងឹតភ្លាមៗ។ វាគឺជាការដាច់ថ្មីចុងក្រោយបង្អស់ នៃការដាច់ចរន្តអគ្គិសនីទាំងស្រុងៗ ដែលបានកើតម្តងហើយម្តងទៀត។ កាលពី២៤ម៉ោងមុននោះទៀត តំបន់ភាគខាងលិចទាំងមូលនៃប្រទេសគុយ ក៏បានដាច់ចរន្តអគ្គិសនីផងដែរ។

ការដាច់ចរន្តអគ្គិសនីទាំងនេះ បានធ្វើការរស់នៅជាធម្មតា ស្ទើរតែមិនអាចទៅរួច ដោយរាល់ការដាច់ចរន្តអគ្គិសនី ក៏មានន័យថា ការផ្គត់ផ្គង់ទឹកត្រូវខ្វះខាត ហើយកង្ហារក៏ឈប់ដំណើរការ។ វាជាសម្ពាធដែលកាន់តែរីកធំឡើងៗ សម្រាប់សង្គមមួយ ដែលធ្លាប់ជួបការលំបាករួចស្រេច ប៉ុន្តែឥឡូវនេះ ត្រូវជាប់គាំងក្នុងវិបត្តិអូសបន្លាយរាប់ខែ ដែលគ្មានទីបញ្ចប់ច្បាស់លាស់ថែមទៀត។

ក្រសួងថាមពលគុយបា បានឲ្យដឹងថា កិច្ចប្រឹងប្រែងស្តារការផ្គត់ផ្គង់អគ្គិសនីឡើងវិញ កំពុងតែប្រព្រឹត្តទៅ។ ទីក្រុងវ៉ាស៊ីនតោន បានអនុញ្ញាតឲ្យកប៉ាល់ដឹកប្រេងរុស្ស៊ីតែមួយគ្រឿងប៉ុណ្ណោះ ដែលផ្ទុកប្រេងឆៅ ១០០ ០០០តោន ចូលទៅគុយបា កាលពីខែមីនា។ ប្រេងទាំងនោះ មកទល់ពេលនេះ ទំនងជាត្រូវបានបានប្រើប្រាស់អស់បាត់ទៅហើយ។

បន្ថែមពីលើការដាក់ទណ្ឌកម្មប្រេង រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនរដ្ឋគុយបា ដែលជំរុញឲ្យក្រុមហ៊ុនបរទេសជាច្រើន ផ្អាកប្រតិបត្តិការនៅក្នុងប្រទេសនេះ។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏បានចោទប្រកាន់អតីតប្រធានាធិបតីគុយបា Raul Castro ដែលជាបងប្រុសរបស់មេដឹកនាំបដិវត្តន៍ លោក Fidel Castro ពាក់ព័ន្ធករណីបាញ់ទម្លាក់យន្តហោះស៊ីវិលពីរគ្រឿង កាលពី៣ទសវត្សរ៍មុន ថែមទៀតផង។

គួរបញ្ជាក់ថា ការចរចាគ្នារវាងទីក្រុងហាឡាវ៉ាន និងទីក្រុងវ៉ាស៊ីនតោន ហាក់ដូចជាមិនសម្រេចបានលទ្ធផលអ្វីច្រើននោះទេ។ ទីក្រុងហាឡាវ៉ាន បានអនុវត្តកំណែទម្រង់ទីផ្សារសេរីជាបន្តបន្ទាប់ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន៕