* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិនដាក់បន្ទាត់ក្រហម ជុំវិញគំរូសេដ្ឋកិច្ចរបស់ខ្លួន មុនកិច្ចចរចាពាណិជ្ជកម្មជាមួយ EU និងជាមួយអាមេរិក (Video inside)

03-08-2026 16:05

(ប៉េកាំង)៖ ប្រទេសចិន បាននិងកំពុងការពារគោលនយោបាយសេដ្ឋកិច្ចចម្រុះរបស់ខ្លួន ដែលផ្តល់អាទិភាពដល់ឧស្សាហកម្ម ជាជាងការប្រើប្រាស់ ខណៈជំហរនេះត្រូវបានអ្នកវិភាគមើលឃើញថា ជាការបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើង មុនឈានដល់កិច្ចចរចាពាណិជ្ជកម្ម ជាមួយសហភាពអឺរ៉ុប (EU) ក៏ដូចជាជាមួយសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦។

បណ្តាប្រទេសលោកខាងលិច ចាត់ទុកគោលនយោបាយរបស់ចិន ថាមានលក្ខណៈជាតិនិយម និងផ្ទុយពីវិធានពាណិជ្ជកម្មសកល តាមរយៈការផ្តល់អាទិភាពដល់អ្នកផលិត ជាងពលរដ្ឋដែលជាអ្នកប្រើប្រាស់ ជាហេតុជំរុញឱ្យមានការនាំចេញទំនិញតម្លៃធូរថ្លៃទៅកាន់ទីផ្សារពិភពលោក ដែលធ្វើឱ្យវិស័យឧស្សាហកម្មក្នុងប្រទេស ដែលកំពុងស្វែងរកកំណើនប្រកបដោយតុល្យភាព ត្រូវចុះខ្សោយ។

យ៉ាងនេះក្តី នៅក្នុងកិច្ចប្រជុំនៃថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សកុម្មុយនីស្ត កាលពីសប្តាហ៍មុន ចិនបានប្រកាសបន្តអនុវត្តគោលនយោបាយដដែល ដោយអំពាវនាវឱ្យមានការគាំទ្រចំពោះវិស័យជាក់លាក់ ជាជាងប្រើវិធានការជំរុញសេដ្ឋកិច្ច ដែលផ្តោតលើអ្នកប្រើប្រាស់ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលដៃគូពាណិជ្ជកម្មរបស់ចិន និងក្រុមអ្នកសេដ្ឋកិច្ចជាច្រើន ទទូចឱ្យធ្វើជាយូរមកហើយនោះ។

សេដ្ឋវិទូជាន់ខ្ពស់មកពីស្ថាប័ន Economist Intelligence Unit លោក Xu Tianchen និយាយថាសារទាំងនោះ មិនត្រឹមតែបញ្ជាក់ច្បាស់ទៅកាន់លោកខាងលិចថា ចិននឹងមិនផ្លាស់ប្តូរគោលជំហររបស់ខ្លួននោះទេ ប៉ុន្តែថែមទាំងបានបញ្ជូនសញ្ញាបង្ហាញពីឥរិយាបថចំនួន ២។ «ចំណុចទី ១ គឺការសង្ឃឹមថា អ្នកដទៃនឹងយល់ពីប្រភពដើមនៃបញ្ហា។ ការណ៍ដែលយល់ពីគ្នាទៅវិញទៅមក នឹងសម្រួលដល់កិច្ចចរចា។ រីឯចំណុចទី ២ នោះគឺការកំណត់បន្ទាត់ក្រហម»។ នេះជាការបន្ថែមរបស់លោក Xu។

គួរបញ្ជាក់ថា លោកប្រធានាធិបតី ស៉ី ជីនពីង និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងជួបគ្នាផ្ទាល់ទៀតក្នុងឆ្នាំនេះ ខណៈទីក្រុងព្រុចសែល កំណត់ឱសានវាទត្រឹមខែតុលា ឱ្យប៉េកាំងដោះស្រាយវិវាទនានា ចំពោះមុខក្តីបារម្ភកាន់តែខ្លាំង ពាក់ព័ន្ធអតិរេកពាណិជ្ជកម្មរបស់ចិន ដែលមានទំហំជាង ១ទ្រីលានដុល្លារ៕