* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

អ៊ីរ៉ង់ច្រានចោលការអះអាងរបស់លោក ត្រាំ ដោយបញ្ជាក់យ៉ាងច្បាស់ថា «គ្មានការចរចាណាមួយកើតឡើងទេ» (Video inside)

03-08-2026 21:29

(វ៉ាស៊ីនតោន)៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានប្រកាសទាត់ចោលការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបញ្ជាក់ថា មិនមានការចរចា ឬផែនការជួបប្រជុំណាមួយកំពុងប្រព្រឹត្តទៅជាមួយសហរដ្ឋអាមេរិកនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីចុងសប្តាហ៍ លោក ត្រាំ បានប្រកាសលុបចោលផែនការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់នៅនាទីចុងក្រោយ ហើយបានអះអាងថា៖ «យើងកំពុងនិយាយជាមួយពួកគេ ក្នុងទម្រង់ជាការចរចា ដែលនឹងចាប់ផ្តើមនៅរសៀលថ្ងៃស្អែក»។ ការអះអាងនេះត្រូវបានលោកប្រើប្រាស់ជាសំអាង ដើម្បីពន្យល់ពីមូលហេតុដែលលោកមិនវាយប្រហារអ៊ីរ៉ង់ ដូចដែលលោកតែងតែធ្វើរហូតមកក្នុងរយៈពេល ៥ខែនេះ។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានចេញមុខបដិសេធទាំងស្រុង ដោយបញ្ជាក់ថាគ្មានការចរចា ឬកិច្ចប្រជុំណាមួយត្រូវបានរៀបចំនោះទេ ហើយអ៊ីរ៉ង់ក៏គ្មានផែនការជួបជាមួយភាគីបរទេសនៅប៉ុន្មានថ្ងៃខាងមុខនេះដែរ។ លោកបញ្ជាក់ថា អ្នកចរចាអ៊ីរ៉ង់ទាំងអស់កំពុងស្ថិតនៅក្នុងប្រទេស លើកលែងតែរដ្ឋមន្ត្រីការបរទេសដែលកំពុងធ្វើធម្មយាត្រានៅអ៊ីរ៉ាក់ ខណៈការពិភាក្សាតែមួយគត់ដែលកំពុងប្រព្រឹត្តទៅ គឺកិច្ចសហការជាមួយអូម៉ង់ ជុំវិញការគ្រប់គ្រងច្រកសមុទ្រហ័រមូស ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រភពជាន់ខ្ពស់អ៊ីរ៉ង់ក៏បានបញ្ជាក់ប្រាប់ Reuters ដែរថា ពិតជាគ្មានគម្រោងចរចាជាមួយអាមេរិក ដូចការអះអាងរបស់លោក ត្រាំ នោះទេ។ ដំណឹងដែលលោក ត្រាំ ប្រកាសលុបចោលការវាយប្រហារ និងអះអាងថាមានការចរចាជាមួយអ៊ីរ៉ង់នោះ បានធ្វើឱ្យទីផ្សារអន្តរជាតិធូរស្បើយ និងរុញច្រានឱ្យតម្លៃប្រេងសកលធ្លាក់ចុះកាលពីពេលមុននេះ៕