* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងជើង ថាការព្រមានពីការគំរាមកំហែងសាយប័រដឹកនាំដោយសហរដ្ឋអាមេរិក មានបំណងបង្ខូចកិត្តិយសរបស់ខ្លួន (Video inside)

04-08-2026 09:24

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកពីការប្រើប្រាស់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានអំពីសកម្មភាពសាយប័ររបស់ទីក្រុងព្យុងយ៉ាង ដើម្បីមួលបង្កាច់បង្ខូចកិត្តិយសរបស់កូរ៉េខាងជើង និងជាលេសដើម្បីដាក់សម្ពាធលើរដ្ឋអធិបតេយ្យមួយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង​ KCNA ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីអ្នកនាំពាក្យម្នាក់ក្រសួងការបរទេសកូរ៉េខាងជើង។ អ្នកនាំពាក្យរូបនេះបានចាត់ទុកការព្រមានរួមគ្នាមួយដឹកនាំដោយសហរដ្ឋអាមេរិក ជុំវិញការគំរាមកំហែងពីសកម្មភាពសាយប័ររបស់កូរ៉េខាងជើង គឺជាការចោទប្រកាន់មានចរិតនយោបាយ ហើយល៏បានរិះគន់ផងដែរលើយន្ដការតាមដានការដាក់ទណ្ឌកម្មមួយប្រឆាំងនឹងកូរ៉េខាងជើងបង្កើតឡើងដោយសហរដ្ឋអាមេរិក និងប្រទេសជាដៃគូ។

ប្រតិកម្មរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង​ ជប៉ុន និងប្រទេសចំនួន៨ផ្សេងទៀតកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានចេញសារព្រមានរួមគ្នាមួយថាអ្នកបច្ចេកទេស IT របស់កូរ៉េខាងជើងបាន និងកំពុងប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយដើម្បីទទួលបានការងារធ្វើពីចម្ងាយ និងរកចំណូលសម្រាប់ផ្គត់ផ្គង់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគរបស់ទីក្រុងព្យុងយ៉ាង។

នៅក្នុងការព្រមាននេះ សហរដ្ឋអាមេរិក និងប្រទេសជាដៃគូក៏បានបង្ហើបដែរថាអ្នកបច្ចេកទេស IT កូរ៉េខាងជើងដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប ដូចជា​ AI ដើម្បីបិទបាំងសកម្មភាពរបស់ពួកគេ អាចនឹងបង្កការគំរាមកំហែងដល់បណ្ដាក្រុមហ៊ុន រួមមានការចូលលួចទិន្នន័យ ការលួចរូបិយបណ្ណគ្រីបតូ និងការលួចព័ត៌មានសំខាន់ៗ៕