ជប៉ុន៖ ងាប់សត្វតោ៣ក្បាលនៅសួនសត្វតូក្យូ សង្ស័យមកពីអាកាសធាតុក្តៅខ្លាំងពេក
04-08-2026 16:08
(តូក្បួ)៖ សត្វតោចំនួន ៣ក្បាល នៅសួនសត្វតូក្យូនៃប្រទេសជប៉ុន បានងាប់ដោយសង្ស័យថា រងគ្រោះដោយសារកម្ដៅក្តៅខ្លាំងពេក ហើយមួយចំនួនទៀតកំពុងទទួលការព្យាបាល ខណៈតោទាំងអស់នៅទីនោះ កំពុងទ្រាំទ្រនឹងអាកាសធាតុក្តៅខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦។
ជប៉ុន បានឆ្លងកាត់រដូវក្តៅបំផុតមិនធ្លាប់មាន តាំងពីឆ្នាំមុន ហើយសីតុណ្ហភាពនៅតំបន់មួយចំនួន បានហក់ឡើងដល់ ៤០អង្សាសេ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ចាប់តាំងពីពាក់កណ្តាលខែកក្កដា តោចំនួន ១០ក្បាលក្នុងចំណោម ១៦ក្បាល នៅសួនសត្វ Tama មានរោគសញ្ញាដូចជា បាត់ចំណង់អាហារ និងមិនសូវមានសកម្មភាព ហើយតោញី ៣ក្បាលបានងាប់។
យោងតាមពេទ្យសត្វរបស់យើង មូលហេតុដែលតោញីនោះងាប់ សង្ស័យកម្តៅខ្លាំងពេក បណ្តាលឱ្យខ្វះជាតិទឹក និងចុះខ្សោយសរីរាង្គ។ ក្រៅពីនោះក៏មានសត្វតោផ្សេងទៀត ស្ថិតក្រោមការពិនិត្យព្យាបាលផងដែរ។ នេះបើតាមអ្នកនាំពាក្យរបស់សួនសត្វតូក្យូបានប្រាប់ AFP៕




