* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

WFP៖ កុមារខ្វះអាហារូបត្ថម្ភនៅអាហ្វហ្កានីស្ថាន កើនឡើងយ៉ាងគំហុក ខណៈកង្វះខាតបន្ថយជំនួយ បង្ខំឱ្យគ្លីនិកនានាបដិសេធព្យាលបាលជំងឺ

05-08-2026 11:59

(ហ្សឺណែវ)៖ កម្មវិធីស្បៀងអាហារពិភពលោក ហៅកាត់ WFP របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា បញ្ហាកង្វះអាហារូបត្ថម្ភកុមារ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានឈានដល់កម្រិតធ្ងន់ធ្ងរ ហើយការខ្វះខាតជំនួយកំពុងបង្ខំឱ្យបុគ្គលិកសុខាភិបាល មិនអាចផ្តល់សេវាដល់កុមារ និងម្តាយរាប់លាននាក់ ដែលស្មើនឹង ៦នាក់ក្នុងចំណោម ៧នាក់នៃអ្នកដែលកំពុងត្រូវការជំនួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦។

នាយក WFP ប្រចាំអាហ្វហ្គានីស្ថាន លោក John Aylieff បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ថាកុមារដែលមានរាងកាយស្គមស្គាំង ដែលជាទម្រង់ដ៏គ្រោះថ្នាក់បំផុតនៃកង្វះអាហារូបត្ថម្ភ បានឈានដល់កម្រិតធ្ងន់ធ្ងរ នៅក្នុងខេត្តចំនួនមួយភាគបីនៃប្រទេសអាហ្វហ្គានីស្ថាន ខណៈចំនួនកុមារដែលត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាព បានកើនឡើងយ៉ាងគំហុក។

«នេះជាវិបត្តិមួយដែលចេះតែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ហើយវាគួរឱ្យសង្វេគណាស់ ដែលយើងមិនអាចគ្រប់គ្រងបាន»។ នេះជាការគូសបញ្ជាក់របស់លោក Aylieff ដោយបន្ថែមថាប្រហែល ៨០ភាគរយនៃករណីធ្ងន់ធ្ងរបំផុត កើតមានលើកុមារអាយុក្រោម ២ឆ្នាំ ដោយក្នុងនោះមានកុមារជាច្រើន ត្រូវបាននាំមកកាន់គ្លីនិកយឺតពេលពេក មិនអាចជួយសង្គ្រោះបាន។

ដោយឡែក តម្លៃម្ហូបអាហារចម្បងៗបានកើនពី២០ ទៅ៣០ភាគរយ ខណៈប្រជាជនអាហ្វហ្គានីស្ថានជិត ១៤លាននាក់ កំពុងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ។ ទោះជាការប្រមូលផលកសិកម្មល្អប្រសើរក្នុងឆ្នាំនេះ បានផ្តល់ក្តីសង្ឃឹមខ្លះ ក៏ផលទាំងនោះត្រូវបានបាត់បង់ទៅវិញដោយសារតែសម្ពាធសេដ្ឋកិច្ច ការវិលមកវិញនៃប្រជាជនក្នុងចំនួនដ៏ច្រើន និងបញ្ហាកាត់បន្ថយជំនួយ។ តាមលោក Aylieff ប្រជាជនអាហ្វហ្គានីស្ថានជិត ៦លាននាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញដោយបង្ខំពីប្រទេសជិតខាង ក្នុងរយៈពេល ៣ឆ្នាំកន្លងមក ចាប់តាំងពីគោលនយោបាយនិរទេស ត្រូវបានអនុវត្តនាចុងឆ្នាំ២០២៣ ដែលបង្កជាសម្ពាធថែមទៀតលើវិស័យការងារ និងសេវាសាធារណៈរបស់ប្រទេសនេះ៕