* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការស្ទង់មតិរបស់បណ្តាញ CGTN៖ «Cool China» បង្កើតឡើងវិញនូវផែនទីស្តីពីការប្រើប្រាស់ ក្នុងរដូវក្តៅនៅទូទាំងពិភពលោក

05-08-2026 17:43

(ប៉េកាំង)៖ ក្នុងរដូវក្តៅនេះ ការប្រើប្រាស់របស់ចិនក្នុងវិស្សមកាលរដូវក្តៅ បានក្លាយជាចំណុចលេចធ្លោថ្មី ដែលញ៉ាំងឱ្យពិភពលោកទាំងមូលចាប់អារម្មណ៍ ។ បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិត នៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៦,១ភាគរយសម្គាល់ឃើញថា សន្ទុះខ្លាំងក្លានៃសេដ្ឋកិច្ចចិនក្នុងវិស្សមកាលរដូវក្តៅឆ្នាំនេះ មិនមែនជាភាពឡើងចុះតាមរដូវកាលនៅក្នុងទីផ្សារប្រើប្រាស់របស់ចិននោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដអំពីរបៀប ដែលទីផ្សារទ្រងទ្រាយយក្សរបស់ប្រទេសចិន ផ្តល់កម្លាំងចលករដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ។

ក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៤,១ភាគរយ បង្ហាញពីបំណងទៅធ្វើទេសចរណ៍នៅប្រទេសចិន ក្នុងវិស្សមកាលរដូវក្តៅនេះ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,៥ភាគរយសម្គាល់ឃើញថា ប្រទេសចិនបាននិងកំពុង ចែករំលែកភាគលាភនៃការអភិវឌ្ឍជាមួយពិភពលោកក្នុងអាកប្បកិរិយាបើកទូលាយ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៨៩,២ភាគរយសម្គាល់ឃើញថា សេដ្ឋកិច្ចចិនក្នុងវិស្សមកាលរដូវក្តៅមិនត្រឹមតែជា ក្បាលម៉ាស៊ីននៃការប្រើប្រាស់ ក្នុងស្រុកប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានបំពេញបន្ថែមភាពប្រាកដប្រជា និងកម្លាំងរស់រវើកថ្មីកាន់តែច្រើនដល់ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងសេដ្ឋកិច្ចសកលផងដែរ។

ការស្ទង់មតិលើកនេះ បានធ្វើឡើងតាមរយៈវេបសាយ៥ភាសា មានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីរបស់ CGTN ក្នុងរយៈពេល២៤ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន៤៥២៤នាក់ បានចូលរួមការបោះឆ្នោត ព្រមទាំងបញ្ចេញមតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន