* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អូទ្រីស កត់ត្រាសីតុណ្ហភាពជាង ៤០អង្សាសេ រីឯហុងគ្រី កាត់បន្ថយការប្រើប្រាស់អគ្គិសនី ខណៈអឺរ៉ុបកំពុងរងនូវឥទ្ធិពលនៃរលកកម្តៅ (Video inside)

06-08-2026 11:19

(អឺរ៉ុប)៖ សីតុណ្ហភាពនៅប្រទេសអូទ្រីស បានហក់ឡើងដល់កម្រិតខ្ពស់ កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈប្រទេសហុងគ្រីឯណោះវិញ ចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់ថាមពល ដោយសារតែរលកកម្ដៅ និងគ្រោះរាំងស្ងួត ជះឥទ្ធិពលដល់ភាគកណ្តាល និងភាគខាងត្បូងនៃតំបន់អឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦។

តាមទីភ្នាក់ងារឧតុនិយមជាតិ GeoSphere Austria សីតុណ្ហភាពមានកម្រិត ៤១.២អង្សាសេ នៅក្នុងទីក្រុង Bad Deutsch-Altenburg ដែលស្ថិតនៅជិតព្រំដែនប្រទេសស្លូវ៉ាគី។ ទីក្រុងវីយែន (Vienna) ដែលនៅជាប់ទីក្រុង Bad Deutsch-Altenburg មានសីតុណ្ហភាព ៤១អង្សាសេ កាលពីថ្ងៃអង្គារ។

នៅតំបន់ព្រំដែននៃប្រទេសហុងគ្រីវិញ ក្រុមហ៊ុន និងផ្ទះប្រជាពលរដ្ឋ បានកាត់បន្ថយការប្រើប្រាស់អគ្គិសនី ក្នុងសប្តាហ៍នេះ បន្ទាប់ពីមានការអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយសម្ពាធលើបណ្តាញចែកចាយ អំឡុងពេលមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ កាលពីថ្ងៃពុធ រដ្ឋធានី Budapest ក៏ប្រឈមមុខនឹងរលកកម្តៅជិត ៤០អង្សាសេផងដែរ។

គួរបញ្ជាក់ថា ទ្វីបអឺរ៉ុប ដែលមានកំណើនសីតុណ្ហភាពលឿនជាងទ្វីបផ្សេងទៀតនៃពិភពលោក បានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយរលកកម្ដៅបំផុតមិនធ្លាប់មានពីមុនមក និងភ្លើងឆេះព្រៃដ៏បំផ្លិចបំផ្លាញក្នុងរដូវក្តៅ ដោយបារាំង និងអេស្ប៉ាញ រងផលប៉ះពាល់ជាងគេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីនេះ។ឥទ្ធិពលនៃរលកកម្ដៅបានប្ដូរទៅកាន់ទិសខាងកើតបន្ថែមទៀត ដោយអ៉ីតាលី កំពុងដាក់ទីក្រុងធំៗរបស់ខ្លួន ស្ថិតក្រោមការប្រកាសអាសន្នអំពីស្ថានភាពកម្ដៅ កម្រិតពណ៌ក្រហម ខណៈដែលមានសីតុណ្ហភាព ៤០អង្សាសេនៅតំបន់មួយចំនួន។ នៅអាល់បានី កងកម្លាំងសង្គ្រោះបន្ទាន់ បានខិតខំប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃមួយកន្លែង ក្នុងតំបន់ Mallakaster ភាគខាងត្បូងប្រទេស៕