ហេតុអ្វីបានជាការធ្វើទំនើបកម្មបច្ចេកវិទ្យាជាគន្លឹះ នៃការធ្វើទំនើប​កម្មតាម​បែប​ផែន​ចិន? លោក Xi Jinping ប្រធានរដ្ឋ​ចិន​ផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះរឿងនេះ

06-08-2026 17:59

(ប៉េកាំង)៖ គន្លឹះនៃទំនើបកម្មរបស់ប្រទេសចិន គឺស្ថិតនៅលើទំនើបកម្មបច្ចេកវិទ្យា ។​ រយៈពេល​នៃការ​អនុវត្ត «ផែនការប្រាំឆ្នាំ​ទី១៥» គឺជារយៈពេលដ៏សំខាន់​សម្រាប់​ការកសាងប្រទេស​ខ្លាំង​​ខាង​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ចាប់តាំងពីដើមឆ្នាំនេះមក ស្រប​ពេលនឹង​ការ​ ចាប់​ផ្តើម​អនុវត្ត​«ផែនការ​ប្រាំឆ្នាំ​​ទី​១៥» លោក Xi Jinping បានធ្វើការសម្រេចចិត្ត និងការ​រៀបចំ​ចាត់​ចែង​រដាកើចេញសំខាន់ៗជាបន្តបន្ទាប់លើការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីព​ន្លឿនការជំរុញ​ការពឹងផ្អែកលើខ្លួនឯង ផ្នែកវិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យាកម្រិតខ្ពស់ ។

ចាប់ពីការពុះពារ​ការ​លំបាក​​សម្រាប់បច្ចេកវិទ្យាស្នូលសំខាន់ៗ រហូតដល់​ការពន្លឿន​ការ​អភិវឌ្ឍ​បញ្ញាសិប្បនិម្មិត ចាប់ពីការពង្រឹងការស្រាវជ្រាវជាមូលដ្ឋាន រហូតដល់ការ​គ្រោង​ផែន​ការ​​សម្រាប់ឧស្សាហកម្មនាពេលអនាគត ។ល។ ដោយ​មាន​ការយល់ដឹង​យ៉ាង​ស៊ីជម្រៅ​អំពី​អតីតកាល និង​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ​អំពី​អនាគត ក្នុង​ឆ្នាំ​ដំបូង​នៃការអនុវត្ត​ផែនការ៥​ឆ្នាំ​​ទី ១៥ អគ្គលេខាធិការបក្ស រៀបចំ​ចាត់​ចែង​ជា​ បាន​ធ្វើ​ការ​ដាក់​ពង្រាយ​យុទ្ធសាស្ត្រ​សំខាន់ៗ​ជា​បន្តបន្ទាប់​សម្រាប់​ការងារ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​ថ្មី ដើម្បី​​ដឹកនាំ​ការ​កសាងប្រទេស​ខ្លាំង ​ខាង​​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​បោះ​ជំហាន​ថ្មីៗ។

ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលមាន​ លោក​ Xi Jinping ជាប្រមុខស្នូល ប្រទេស​ចិន​នឹងដើរ​ឆ្ពោះយ៉ាងមុតមាំទៅរកគោលដៅ​ នៃ​ការ​កសាងប្រទេស​ខ្លាំង​ខាង​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅឆ្នាំ ២០៣៥ ព្រមទាំងគាំទ្រ និងដឹកនាំ​ការធ្វើទំនើបកម្មរបស់ប្រទេសចិនជាមួយនឹង ការច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​៕

វិទ្យុមិត្តភាពកម្ពុជាចិន