ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN៖ នៅរដូវក្តៅឆ្នាំនេះ «China Travel» ទទួលបានការពេញនិយមនៅទូទាំងពិភពលោក
06-08-2026 18:01
(ប៉េកាំង)៖ នៅរដូវក្តៅឆ្នាំនេះ "China Travel” ទទួលបានការពេញនិយមនៅទូទាំងពិភពលោក។ ការស្ទង់មតិរបស់ បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលធ្វើឡើងចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២.៩% សម្គាល់ឃើញថា ការដែល "China Travel" មានភាពពេញនិយមខ្លាំងបានឆ្លុះបញ្ចាំងពីការកើនឡើងយ៉ាងឆាប់រហ័ស នៃការចាប់អារម្មណ៍របស់អន្តរជាតិចំពោះប្រទេសចិន។
ការស្ទង់មតិលើកនេះក៏បានរកឃើញផងដែរថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២.៨% បានថ្លែងថា ខ្លឹមសារក្នុងបណ្តាញទំនាក់ទំនងសង្គមទាក់ទងនឹងទេសចរណ៍ចិនកំពុងទាក់ទាញ ចំណាប់អារម្មណ៍របស់ពួកគេក្នុងការស្វែងយល់ និងធ្វើដំណើរទៅកាន់ប្រទេសចិន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧%យល់ឃើញថាការធ្វើដំណើរទៅកាន់ប្រទេសចិនដោយផ្ទាល់ វានឹងជួយឱ្យពួកគេយល់ដឹងកាន់តែទូលំទូលាយ និងពិតប្រាកដអំពីវប្បធម៌ សង្គម និងការអភិវឌ្ឍនាពេលបច្ចុប្បន្នរបស់ចិន។
ការស្ទង់មតិលើកនេះធ្វើឡើងតាមរយៈវេបសាយ៥ភាសារបស់ CGTN គឺភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ក្នុងរយៈពេល២៤ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន៧០៨៥នាក់បានចូលរួមការបោះឆ្នោត ព្រមទាំងបញ្ចេញមតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន




