* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អារ៉ាប៊ីសាអូឌីត តួកគីយ៉េ ប៉ាគីស្ថាន នឹងចុះកិច្ចព្រមព្រៀងការពារជាតិ នៅថ្ងៃសុក្រសប្ដាហ៍នេះ (Video inside)

07-08-2026 08:30

(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត តួកគីយ៉េ និងប៉ាគីស្ថាន នឹងចុះហត្ថលេខាកិច្ចព្រមព្រៀងការពារជាតិរួមមួយ នៅក្នុងទីក្រុង Jeddah នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមប្រភពជិតស្និទ្ធនឹងយោធាអារ៉ាប៊ីសាអូឌីត ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦។

មហាអំណាចក្នុងតំបន់កំពុងព្យាយាមពង្រឹងទំនាក់ទំនងសន្តិសុខ នៅចំពោះមុខផលវិបាកកើតឡើងចេញពីសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដែលបានធ្វើឱ្យក្រុមប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្សត្រូវកៀបជាប់នៅចំកណ្ដាលនៃសង្រ្គាមនេះ។ ប្រភពសិ្នទ្ធនឹងយោធាអារ៉ាប៊ីសាអូឌីតបានប្រាប់ AFP​ ថា «កិច្ចព្រមព្រៀងស្ថិតនៅក្រោមកិច្ចពិភាក្សាអស់រយៈពេលជាយូរមកហើយ។ ប៉ុន្តែស្ថានការណ៍វិវត្តន៍ចុងក្រោយនៅក្នុងតំបន់បានបង្កើនលឿនល្បឿនកិច្ចពិភាក្សា»។ ដោយឡែក ប្រភពមួយផ្សេងទៀតស្និទ្ធនឹងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក៏បានទទួលស្គាល់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដែរថាកិច្ចព្រមព្រៀងនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃសុក្រនេះ។

ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ត្រូវបានរំពឹងថានឹងជួបជាមួយប្រធានាធិបតីតួកគីយ៉េ លោក Recep Tayyip Erdogan និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif ក្នុងទីក្រុង Jeddah។ បើតាមវិមានប្រធានាធិបតីតួកគី លោក Sharif និងប្រមុខកងទ័ពប៉ាគីស្ថាន លោក Asim Munir បានធ្វើដំណើរទៅដល់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សម្រាប់ការបំពេញទស្សនកិច្ចដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ខណៈលោក Erdogan ត្រូវបានរំពឹងថានឹងទៅដល់អារ៉ាប៊ីសាអូឌីត នៅថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន​បានប្រកាសរួចហើយពីការចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក កាលពីឆ្នាំ២០២៥ ជាកិច្ចព្រមព្រៀងដ៏ភ្ញាក់ផ្អើលមួយ ពីព្រោះប៉ាគីស្ថាន គឺជាប្រទេសមូស្លីមតែមួយគត់ដែលមានអាវុធនុយក្លេអ៊ែរ៕