* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការវាយប្រហាររបស់ហ៊ូទី លើអារ៉ាប៊ីសាអូឌីត បណ្ដាលឱ្យជនស៊ីវិល ១១នាក់រងរបួស ចំពោះមុខហានិភ័យនៃការរាលដាលជម្លោះកាន់តែធំ (Video inside)

07-08-2026 10:12

(រីយ៉ាដ)៖ ការវាយប្រហារមួយរបស់ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសយេម៉ែន លើភាគខាងត្បូងអារ៉ាប៊ីសាអូឌីត បានបណ្ដាលឱ្យជនស៊ីវិល១១នាក់ រងរបួសកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ ខណៈទីក្រុងរីយ៉ាដព្រមានថាការវាយប្រហាររួមគ្នាមួយរវាងក្រុមហ៊ូទី និងក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ក្នុងប្រទេសអ៉ីរ៉ាក់អាចនឹងកើតឡើងឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត​ លោក Turki al-Maliki បានឱ្យដឹងនៅថ្ងៃសុក្រ ទី៧ ខែសីហា ថាការវាយប្រហារលើខេត្ត Najran ស្ថិតនៅភាគខាងត្បូងអារ៉ាប៊ីសាអូឌីត បានបណ្ដាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីត ៧នាក់ យេម៉ែនម្នាក់ អេហ្ស៉ីប ២នាក់ និងប៉ាគីស្ថានម្នាក់ រងរបួស។ ក្នុងចំណោមជនរងគ្រោះទាំងនោះក៏មានក្មេងម្នាក់អាយុ៤ឆ្នាំផងដែរ ដែលរងរបួសរលាកកម្រិតទី២។ លោក Maliki បានចោទប្រកាន់ក្រុមហ៊ូទីពីការវាយប្រហារដោយមិនរើសមុខលើតំបន់ជនស៊ីវិលដែលនេះជាទង្វើរំលោភបំពានលើច្បាប់មនុស្សធម៌អន្តរជាតិ និងបាននិយាយថា ក្រុមចម្រុះនឹងចាត់វិធានការចាំបាច់នានាដើម្បីការពារជនស៊ីវិល។

ដោយឡែក បើតាមមន្ត្រីជាន់ខ្ពស់អារ៉ាប៊ីសាអូឌីតម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អារ៉ាប៊ីសាអូឌីត សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតក្នុងតំបន់មជ្ឈិមបូព៌ា បានរកឃើញថាក្រុមហ៊ូទី និងក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ក្នុងប្រទេសអ៉ីរ៉ាក់ អាចនឹងបើកការវាយប្រហារមួយឆាប់ៗនេះលើតំបន់ជនស៊ីវិលលើទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងនោះរួមមានទាំង ហេដ្ឋារចនាសម្ព័ន្ធថាមពល កំពង់ផែ និងអាកាសយានដ្ឋាន៕