* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* អាមេរិក ដាក់ទណ្ឌកម្មលើចៅប្រុសរបស់អតីតមេដឹកនាំបដិវត្តន៍គុយបា និងក្រុមហ៊ុនគុយបាមួយចំនួន
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែននេប៉ាល់-ចិន
* យុវជនក្រីក្រម្នាក់នៅខេត្តកំពង់ធំ ជម្នះឧបសគ្គជីវភាពដណ្ដើមបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាល
* លោក ត្រាំ៖ សហរដ្ឋអាមេរិកនឹងទារឱ្យអឺរ៉ុបសងប្រាក់ សម្រាប់ការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន
* សហរដ្ឋអាមេរិក ស៊ើបអង្កេតលើសេចក្ដីរាយការណ៍ដែលថាគ្រាប់ផ្លោងអាមេរិកធ្លាក់ចំពិធីមង្គលការនៅអ៉ីរ៉ង់
* ចំពោះមុខអនុព័ន្ធយោធាបរទេសមកពី ១៨ប្រទេស! មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ទោះមានបទឈប់បាញ់ យោធាថៃនៅតែបន្តចល័តទ័ព រាយបន្លាលួស ដាក់កុងតឺន័រ សាងសង់សំណង់រឹង និងរារាំងការវិលត្រឡប់របស់ពលរដ្ឋស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋាន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា ! វិដេអូទាញយកពីគ្រប់ Channel

មន្រ្តីរដ្ឋាភិបាលបណ្តោះអាសន្នវ៉េណេស៊ុយអេឡា និងប្រតិភូគណបក្សប្រឆាំង ជួបមុខគ្នាពិភាក្សាជុំទីមួយ (Video inside)

07-08-2026 11:03

(ការ៉ាកាស)៖ ការចរចារវាងរដ្ឋាភិបាលបណ្តោះអាសន្នវ៉េណេស៊ុយអេឡា និងក្រុមមួយនៃគណបក្សប្រឆាំង ដែលមានសហរដ្ឋអាមេរិកគាំទ្រនោះ បានបើក កាលថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ក្រោយពន្យារពេលជិត ១សប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Jorge Rodriguez ដែលជាបងប្រុសប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez គឺជាអ្នកដឹកនាំគណៈប្រតិភូរដ្ឋាភិបាល។ លោកក៏ជាប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា និងជាមន្រ្តីជើងចាស់ម្នាក់ខាងផ្នែកចរចាពីមុនៗ ជាមួយសហរដ្ឋអាមេរិក និងក្រុមគណបក្សប្រឆាំងផងដែរ។

ភាគីម្ខាងទៀត មានលោកស្រី Dinorah Figuera ប្រធានក្រុមសមាជិកសភាមកពីបក្សប្រឆាំងនៃរដ្ឋសភា ដែលត្រូវបានជ្រើសរើសកាលពីឆ្នាំ២០១៥ ហើយដែលនៅតែត្រូវបានសហរដ្ឋអាមេរិក ទទួលស្គាល់ថាជាស្ថាប័ននីតិប្បញ្ញត្តិចុងក្រោយ ដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ នៅវ៉េណេស៊ុយអេឡា។

តាមការបង្ហោះលើបណ្ដាញសង្គម X លោក Figuera គូសបញ្ជាក់ថា «ថ្ងៃនេះ យើងចាប់ផ្តើមដំណើរការ ដែលនឹងកំណត់ផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងកសាងស្ថាប័ននៅវ៉េណេស៊ុយអេឡាឡើងវិញ»។ ក្រសួងការបរទេសអាមេរិក បានកោតសរសើរកិច្ចខិតខំប្រឹងប្រែង ក្នុងការចាប់ផ្តើមការចរចានេះ។

ការចរចាជុំដំបូងនឹងបន្ដដល់ថ្ងៃទី១២​ ខែសីហា ជាពេលដែលភាគីនានានឹងសម្រេចចិត្ត ថាត្រូវបន្តទៀតឬយ៉ាងណា។ ការចរចាមានគោលបំណងកែទម្រង់ប្រព័ន្ធនយោបាយវ៉េណេស៊ុយអេឡា មុនពេលឈានទៅរកការបោះឆ្នោត នាពេលខាងមុខ៕