* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បទវិភាគ៖ ប្រទេសចិនធ្វើការតបតវិញយ៉ាងខ្លាំងក្លា ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន និងផលប្រយោជន៍សន្តិសុខជាតិយ៉ាងម៉ឺងម៉ាត់

07-08-2026 18:00

(ប៉េកាំង)៖ ថ្ងៃទី៥ ខែសីហា ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសចិន ដូចជាក្រសួងពាណិជ្ជកម្មចិនជាដើម បានប្រកាសថា នឹងធ្វើការតបតវិញចំពោះវិធានការអវិជ្ជមានមួយចំនួន របស់គណកម្មាការទូរគមនាគមសហរដ្ឋអាមេរិក និងក្រសួងសន្តិសុខសហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងប្រទេសចិន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ទង្វើរបស់ភាគីអាមេរិករំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់គំនិតឯកភាពរួម របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ហើយបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ភាគីចិនផង ដូច្នេះ ប្រទេសចិនមានតែចាត់វិធានការតបតវិញដ៏ចាំបាច់ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនតម្រូវឱ្យភាគីអាមេរិក លុបចោលវិធានការពាក់ព័ន្ធជាបន្ទាន់ បញ្ឈប់ធ្វើទង្វើខុសឆ្គង ហើយវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវវិញ ពោលគឺ ដោះស្រាយបញ្ហាតាមរយៈកិច្ចពិគ្រោះពិភាក្សា និងកិច្ចសហប្រតិបតិ្តការដ៏មេត្រីភាព។

ប្រឈមនឹងការគាបសង្កត់ និងអនុត្តរភាពឯកតោភាគីដោយគ្មាហេតុផលរបស់អាមេរិកម្តងហើយម្តងទៀត ប្រទេសចិនមានតែធ្វើការតបតវិញដ៏ចាំបាច់ដោយខានមិនបាន ។ បើមើលពីវិធានការតបតវិញយ៉ាងលម្អិត បានបង្ហាញពីភាពខ្លាំងក្លានិងចំគោលដៅ ។ ឧទាហរណ៍ អង្គភាពអាមេរិកចំនួន៦ ដូចជាក្រុមហ៊ុនវិទ្យាសាស្ត្រឌីអិនអេជាដើម បានជួយនិងគាំទ្រអាមេរិកដាក់ទណ្ឌកម្មដោយខុសច្បាប់ពាក់ព័ន្ធដល់តំបន់ស៊ីនជាំង និងមានទង្វើដ៏អាក្រក់ ដូច្នេះប្រទេសចិនបានចាត់វិធានការតបតវិញចំពោះអង្គភាពទាំងនេះ ដែលបានបង្ហាញពីបេ្តជ្ញាចិត្តរបស់ចិន ដើម្បីគាំពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន។

បើចង់រក្សាទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្ររវាងចិននិងអាមេរិកដែលប្រកបដោយលក្ខណៈស្ថាបនា នោះត្រូវមើល ការប្រកួតប្រជែងតាមក្រសែភ្នែកត្រឹមត្រូវ ។ ក្នុងនាមជាប្រទេសធំទាំងពីរ ការប្រកួតប្រជែងរវាងប្រទេសចិននិងអាមេរិក គឺជៀសមិនរួច។ ប៉ុន្តែរឿងសំខាន់គឺមិនត្រូវប្រើប្រាស់ការប្រកួតប្រជែងសន្មតនិយមន័យ នៃទំនាក់ទំនងរវាងចិននិងអាមេរិក ទាំងស្រុងទេ ។ ការប្រកួតប្រជែងរវាងប្រទេសចិននិងអាមេរិក គួរតែជាការប្រកួតប្រជែងដោយយុត្តិធម៌ និងផ្អែកលើច្បាប់ តែមិនមែនជាការគាបសង្កត់ដោយគ្មានហេតុផលទៅលើសហគ្រាស និងឧស្សាហកម្មរបស់គូភាគីទេ។

សូមយកបញ្ញាសិប្បនិម្មិតជាឧទាហរណ៍ ប្រទេសចិនប្រកាន់ខ្ជាប់ការបើកចំហ ដើម្បីនាំមកនូវឱកាសថ្មីដល់ កិច្ចសហប្រតិបត្តិការដ៏បើកចំហនៅលើពិភពលោក។ ប៉ុន្តែ ប្រជាជនអាមេរិកមួយចំនួនមានការព្រួយបារម្ភ ចំពោះការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ របស់ប្រទេសចិន ហើយបានប្រកាសថា នឹងធ្វើការស៊ើបអង្កេត និងដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ប្រទេសចិន។ ទង្វើគាំពារនិយមបែបនេះ រងការប្រឆាំងពីសហគ្រាសអាមេរិកជាច្រើន ។ នាពេលថ្មីៗនេះ សហគ្រាសថ្មីរបស់អាមេរិកចំនួនជិត២រយ បានដាស់តឿនឱ្យរដ្ឋាភិបាលអាមេរិក កុំកាត់ផ្តាច់ការចូលប្រើប្រាស់ គំរូប្រភពបើកចំហរបស់ចិន ដោយបានសម្គាល់ឃើញថា ទង្វើនេះនឹងកាត់បន្ថយ កម្លាំងប្រកួតប្រជែងរបស់សហគ្រាសអាមេរិក។ ធាតុពិតនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ប្រឈមមុខនឹងការខ្វែងគំនិត និងជន្លោះ ការពិគ្រោះពិភាក្សាដោយស្មើភាព គឺជាជម្រើសត្រឹមត្រូវតែមួយគត់។ ចិននិងអាមេរិកអាច និងគួរតែក្លាយជាដៃគូនិងមិត្តភក្តិ។

ទិន្នន័យមានភាពជឿជាក់បំផុត ៖ បច្ចុប្បន្ននេះ នៅអាមេរិក មានសហគ្រាសទុនចិនចំនួនជាង ៧០០០ ហើយមានសហគ្រាសអាមេរិកចំនួនប្រមាណ ៨ម៉ឺន បានបណ្តាក់ទុននៅក្នុងប្រទេសចិន។ ក្រុមហ៊ុនអាមេរិក បានរក្សាលំដាប់ថ្នាក់ទីមួយ នៃទំហំតាំងពិព័រណ៍ធំជាងគេនៅពិព័រណ៍នាំចូលចិនអន្តរជាតិ ក្នុងរយៈពេលប្រាំពីរឆ្នាំជាប់ៗគ្នា ហើយក៏បានជាប់ចំណាត់ថ្នាក់លេខមួយជាប់រហូត ក្នុងចំណោមក្រុមហ៊ុនបរទេសដែលចូលរួមពិព័រណ៍ ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិ។

ប្រទេសទាំងពីរចិននិងអាមេរិកមានកិច្ចសហការល្អ នោះនឹងមានអំណោយផលដល់ប្រទេសទាំងពីរ តែបើប្រឈមមុខដាក់គ្នាវិញ នោះនឹងត្រូវខាតបង់ទាំងសងខាង នេះជាហេតុផលដែលត្រូវបានបញ្ជាក់សាចុះសាឡើងក្នុងការពិតជាក់ស្តែង ។ ការរក្សា ទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្ររវាងចិននិងអាមេរិកដែលប្រកបដោយលក្ខណៈស្ថាបនា ជាតម្រូវការរបស់ចិននិងអាមេរិកផង ហើយក៏ជាក្តីបំណងរបស់ពិភពលោកផងដែរ ។ រំពឹងទុកអាមេរិកនឹងដើរស្របតាមទិសដៅជាមួយភាគីចិន ក្នុងន័យរួមគ្នាអនុវត្តឱ្យបានល្អ នូវគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចិននិងអាមេរិក ដើម្បីបំពេញបន្ថែមស្ថិរភាព និងភាពប្រាកដប្រជាដល់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន