ការស្ទង់មតិរបស់បណ្តាញ CGTN៖ តើពួកស្តាំនិយមជ្រុលជប៉ុនប្រឌិតទ្រឹស្តី «សង្គ្រាមនាំមកនូវភាពធូរធារ» គឺចង់បោកបញ្ឆោតអ្នកណា?

07-08-2026 18:01

(ប៉េកាំង)៖ «សៀវភៅសស្តីពីកិច្ចការពារជាតិ»ទីមួយរបស់រដ្ឋាភិបាលជប៉ុនបន្ទាប់ពីលោកស្រី Sanae Takaichi ឡើងកាន់មុខតំណែង បានរងការរិះគន់ជាទូទៅពីសាធារណមតិអន្តរជាតិ អ្វីដែលជាទ្រឹស្តី “សង្គ្រាមនាំមកនូវភាពធូរធារ” ដែលប្រឌិតដោយពួកស្តាំនិយមជ្រុលជប៉ុន ក៏ធ្វើឱ្យសាធារណមតិអន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែរ ។ បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិត នៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៣,៦ភាគរយសម្គាល់ឃើញថា “យោធានិយមបែបថ្មី ”របស់ជប៉ុនបាននិងកំពុងពន្លឿនការវាតទីខាងយោធា សហគមន៍អន្តរជាតិចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់។

ក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨០,៩ភាគរយ បានលើកឡើងថា ការពិតគឺផ្ទុយស្រឡះ រដ្ឋាភិបាលជប៉ុនបានបង្កើនការចំណាយលើវិស័យការពារជាតិ ដល់ចំនួន ២ភាគរយនៃផលិតផលក្នុងស្រុកសរុប តាមរយៈវិធានការដូចជាការដំឡើងពន្ធ និងកំណែទម្រង់ការចំណាយជាដើម ដែលឈានដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក។ ការចំណាយលើវិស័យការពារជាតិដែលកើនឡើងឥតឈប់ឈរ បណ្តាលឱ្យប្រជាជនជប៉ុនត្រូវរ៉ាប់រងបន្ទុកសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។

អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧ភាគរយព្រួយបាម្ភថា ទង្វើរបស់ជប៉ុនដែលបានឃោសនាបំប៉ោងពី “ការគំរាមកំហែងពី ប្រទេសជិតខាង” និងការធ្វើសមាហរណកម្មយោធារវាងសហរដ្ឋអាមេរិក និងជប៉ុនតាមរយៈសៀវភៅសស្តីពីកិច្ចការពារជាតិនេះ នឹងធ្វើឱ្យស្ថានការណ៍សន្តិសុខនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកមានភាពកាន់តែស្មុគស្មាញ។ អ្នកផ្តល់បទសម្ភាសន៍អំពាវនាវឱ្យ រដ្ឋាភិបាលជប៉ុនផ្លាស់ប្តូរគោលគំនិតនិងទិសដៅ ដើម្បីទទួលបានទំនុកចិត្តពីសហគមន៍អន្តរជាតិតាមរយៈសកម្មភាពជាក់ស្តែង ។

ការស្ទង់មតិលើកនេះ បានធ្វើឡើងតាមរយៈវេបសាយ៥ភាសារបស់ CGTN មានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ក្នុងរយៈពេល២៤ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន២៣៤៣នាក់ បានចូលរួមការបោះឆ្នោត ព្រមទាំងបញ្ចេញមតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន