* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ភាពវឹកវរក្នុងពន្ធនាគារនៅស្រីលង្កា សម្លាប់អ្នកទោស ៣នាក់ និងរបួស ២៣នាក់ ខណៈបញ្ហាចង្អៀតណែនកំពុងកើនឡើង (Video inside)

07-08-2026 20:14

(កូឡុំបូ)៖ អាជ្ញាធរស្រីលង្កាបានប្រកាសនៅថ្ងៃសុក្រថា ករណីកុប្បកម្មចំនួន ២ ករណី នៅក្នុងពន្ធនាគារ បានបណ្តាលឱ្យអ្នកទោស ៣នាក់បាត់បង់ជីវិត និង ២៣នាក់ទៀតរងរបួស។ នេះជាផ្នែកមួយនៃភាពវឹកវរដែលកំពុងរីករាលដាលទូទាំងប្រព័ន្ធពន្ធនាគារស្រីលង្កា ដែលកំពុងប្រឈមនឹងបញ្ហាចង្អៀតណែនយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីសន្តិសុខសាធារណៈ លោក អានាន់ដា វីជេប៉ាឡា បានបញ្ជាក់ថា កុប្បកម្មទីមួយនៅពន្ធនាគារ New Magazine ក្នុងទីក្រុងកូឡុំបូ (Colombo) បានសម្លាប់អ្នកទោសម្នាក់ និងរបួស ១០នាក់។ ចំណែកកុប្បកម្មទីពីរនៅពន្ធនាគារ Kuruwita បានសម្លាប់អ្នកទោស ២នាក់ និងរបួស ១៤នាក់។ ទន្ទឹមនឹងនេះ ក៏មានភាពវឹកវរមួយទៀតនៅពន្ធនាគារទីក្រុង Negombo ផងដែរ ប៉ុន្តែត្រូវបានប៉ូលិសប្រើហ្គាសបង្ហូរទឹកភ្នែកបំបែកហ្វូងតវ៉ា។

បច្ចុប្បន្ន កម្លាំងពិសេសបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ ខណៈលោករដ្ឋមន្ត្រីសង្ស័យថា ព្រឹត្តិការណ៍ផ្ទួនៗគ្នានេះអាចមានការរៀបចំទុកជាមុន។ គួររំលឹកថា កាលពីដើមខែកក្កដា ការប៉ះទង្គិចគ្នានៅពន្ធនាគារក្នុងទីក្រុង Negombo នេះ ក៏ធ្លាប់បានសម្លាប់មន្ត្រីពន្ធនាគារ ១០នាក់ និងអ្នកទោស ២០នាក់រួចមកហើយ។

បញ្ហាភាពចង្អៀតណែន គឺជាវិបត្តិជាប្រព័ន្ធនៅក្នុងប្រទេសស្រីលង្កា ដោយពន្ធនាគារដែលសង់សម្រាប់មនុស្សត្រឹម ១១,០០០នាក់ បែរជាត្រូវផ្ទុកអ្នកទោសរហូតដល់ជាង ៤១,០០០នាក់ ដែលភាគច្រើនជាអ្នករង់ចាំការកាត់ក្តីបទល្មើសគ្រឿងញៀន។ ដើម្បីដោះស្រាយវិបត្តិនេះ រដ្ឋាភិបាលកំពុងរៀបចំកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីពន្យារអាណត្តិចៅក្រម ក្នុងគោលបំណងពន្លឿនការកាត់ក្តីសំណុំរឿងរាប់លានដែលកំពុងកកស្ទះ និងជួយកាត់បន្ថយចំនួនអ្នកទោស៕