* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមហ៊ូទីបើកការវាយប្រហារជាថ្មីលើទីក្រុង Marib ខណៈ UN ព្រមានថាយេម៉ែនជិតធ្លាក់ចូលក្នុងជម្លោះទ្រង់ទ្រាយធំ (Video inside)

08-08-2026 10:17

(Reuters)៖ ទីភ្នាក់ងារសារព័ត៌មានយេម៉ែន SABA បានរាយការណ៍ថាក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ បានបាញ់មីស៊ីលបាលិស្ទីគ និងដ្រូនលើជំរំជនភៀសខ្លួន និងតំបន់ទីប្រជុំក្នុងទីក្រុង Marib កាលពីថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ដោយសម្លាប់មនុស្ស ២នាក់ និង១៤នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមហ៊ូទីបានទទួលស្គាល់ថាពួកគេបានបើកការវាយប្រហារលើកងកម្លាំងគាំទ្រដោយអារ៉ាប៊ីសាអូឌីត ឃ្លាំង យានយន្ត និងបរិក្ខារយោធានៅឯជំរំ Sahn al-Jinn ក្នុងទីក្រុង Marib ដោយប្រើមីស៊ីល និងដ្រូន។ Reuters មិនអាចផ្ទៀងផ្ទាត់ការអះអាងនេះបានដោយឯករាជ្យនោះទេ។ ការវាយប្រហារនេះដែរកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីយ៉ាងហោចមានកងទ័ពរដ្ឋាភិបាលយេម៉ែន ៣០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើជំរំយោធាក្នុងទីក្រុង Marib និងខេត្ត Hadramawt។ ក្រុមហ៊ូទីក៏បានអះអាងផងដែរថាខ្លួនបានបើកការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះលើការដាក់ពង្រាយយោធាអារ៉ាប៊ីសាអូឌីត ក្នុងខេត្តចំនួន២ ក្រោយចាប់បានសញ្ញានូវអ្វីដែលពួកគេចាត់ទុកថាជាការបង្កើនវត្តមានយោធាទ្រង់ទ្រាយធំមួយរបស់អារ៉ាប៊ីសាអូឌីត នៅមុនការបង្កើនជម្លោះមួយប្រឆាំងនឹងតំបន់ដែលពួកគេកំពុងគ្រប់គ្រង។

ពាក់ព័ន្ធនឹងស្ថានការណ៍នៅយេម៉ែនដែរ បេសកជនពិសេសអង្គការសហប្រជាជាតិសម្រាប់យេម៉ែន លោក Hans Grundberg បានលើកឡើងកាលពីថ្ងៃសុក្រថា ការវាយប្រហារចុងក្រោយបំផុត ក្នុងទីក្រុង Marib និងខេត្ត Hadramawt រួមជាមួយការវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម និងឈូងសមុទ្រ Aden បាន និងកំពុងជំរុញឱ្យយេម៉ែនធ្លាក់ចូលក្នុងហានិភ័យនៃការផ្ទុះជម្លោះទ្រង់ទ្រាយធំសាជាថ្មី ចាប់តាំងពីមានបទឈប់បាញ់សម្របសម្រួលដោយ UN កាលពីខែមេសា ឆ្នាំ២០២២។ លោកបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់ជាអតិបរមា និងចូលរួមក្នុងកិច្ចចរចាដឹកនាំដោយ UN ជាមួយការព្រមានថាអំពើហិង្សានឹងបង្កគ្រោះថ្នាក់រុញច្រានយេម៉ែនឱ្យធ្លាក់ចូលក្នុងជម្លោះទ្រង់ទ្រាយធំក្នុងតំបន់ទាំងមូល។

គួរបញ្ជាក់ថា ក្រុមហ៊ូទីបានប្រកាសបិទខ្ទប់សមុទ្រប្រឆាំងអារ៉ាប៊ីសាអូឌីត ក្នុងតំបន់សមុទ្រក្រហម កាលពីខែកក្កដាកន្លងទៅ ជាការឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថាជាការបិទខ្ទប់របស់អារ៉ាប៊ីសាអូឌីតប្រឆាំងនឹងយេម៉ែន ជាការចោទប្រកាន់មួយដែលទីក្រុងរីយ៉ាដបានទាត់ចោល។ អារ៉ាប៊ីសាអូឌីតបានដឹកនាំក្រុមចម្រុះយោធាមួយដើម្បីគាំទ្ររដ្ឋាភិបាលយេម៉ែនដែលត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ចាប់តាំងពីឆ្នាំ២០១៥ បន្ទាប់ពីក្រុមហ៊ូទីវាយដណ្ដើមគ្រប់គ្រងរដ្ឋធានីសាណាក្នុងឆ្នាំ២០១៤។ សង្រ្គាមបានបង្កវិនាសកម្មធ្ងន់ធ្ងរនៅយេម៉ែន និងបានបង្កទៅជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយនៅលើពិភពលោក៕