* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចារកម្មអាមេរិក វាយតម្លៃថាលោក ពូទីន អាចនឹងបើកការវាយប្រហារដើម្បីធ្វើតេស្ដលើសាមគ្គីភាពរបស់ NATO (Video inside)

08-08-2026 11:52

(វ៉ាស៊ីនតោន)៖ ការវាយតម្លៃថ្មីៗនេះរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានបញ្ជាក់ថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងព្យាយាមធ្វើតេស្តលើសាមគ្គីភាព និងការប្ដេជ្ញាចិត្តរបស់បក្សសម្ព័ន្ធយោធា NATO​ តាមរយៈការវាយប្រហារទ្រង់ទ្រាយតូចលើប្រទេសជាសមាជិកណាមួយ នៅប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦។

ដោយផ្អែកលើប្រភពដែលបានដឹងពីការវាយតម្លៃខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ CNN បានឱ្យដឹងទៀតថាការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានគូសបញ្ជាក់ពីសេណារីយ៉ូជាច្រើនដែលរុស្ស៉ីអាចនឹងបង្កើនជម្លោះ មានចាប់ពីការវាយប្រហារសាយប័រ (cyberattack) រហូតដល់ការវាយប្រហារលុកលុយទ្រង់ទ្រាយតូច ក្នុងគោលបំណងធ្វើតេស្ដលើសាមគ្គីភាព និងការប្ដេជ្ញាចិត្តរបស់ NATO ចំពោះមាត្រា ៥។ មាត្រា៥ បានចែងថាការវាយប្រហារលើសមាជិកណាមួយរបស់ NATO នឹងត្រូវបានចាត់ទុកថាជាការវាយប្រហារលើបក្សសម្ព័ន្ធយោធានេះទាំងមូល ដែលតម្រូវឱ្យមានការឆ្លើយតបរបស់សម្ព័ន្ធមិត្តទាំងអស់។ ប៉ុន្តែការវាយប្រហារទ្រង់ទ្រាយតូចនោះគឺលោក ពូទីនមិនមានចេតនាឆ្លងខ្សែបន្ទាត់ក្រហមដែលតម្រូវ​សម្ព័ន្ធមិត្ត NATO ទាំងអស់ចាត់វិធានការឆ្លើយតបពេញទំហឹងនោះទេ។

ខណៈថាតើវានឹងកើតឡើងនៅពេលណា និងថាតើលោក ពូទីន អាចនឹងធ្វើសកម្មភាពយ៉ាងដូចម្ដេចស្ថិតនៅក្រោមភាពមិនច្បាស់លាស់ ប្រភពមួយបានប្រាប់ CNN ថាមេដឹកនាំរុស្ស៉ីទំនងជានឹងបង្កើនជម្លោះក្នុងទម្រង់មួយចំនួនដោយកំណត់គោលដៅលើរដ្ឋក្នុងតំបន់បាល់ទិក ឬប៉ូឡូញ។ ក្រុមមន្ត្រីអាមេរិក និង NATO ជឿថាលោក ពូទីនប្រហែលជាជ្រើសរើសយកការបង្កើនជម្លោះប្រឆាំងនឹង NATO ប្រសិនបើកងទ័ពរុស្ស៉ីនៅតែមិនទាន់អាចសម្រេចបានភាពរីកចម្រើនធំដុំក្នុងសង្រ្គាមជាមួយអ៊ុយក្រែន ហើយលោកអាចនឹងរើសយកការធ្វើសកម្មភាពចន្លោះពីឥលូវនេះ ឬនៅប៉ុន្មានឆ្នាំខាងមុខ។

លោក Martin O’Donnell ជាអ្នកនាំពាក្យជាន់ខ្ពស់ម្នាក់របស់ NATO បានបដិសេធធ្វើការអត្ថាធិប្បាយលើការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ប៉ុន្តែបាននិយាយថា NATO តែងតែត្រៀមខ្លួនជានិច្ចចំពោះគ្រប់សេណារីយ៉ូទាំងអស់។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ២០២២មក រុស្ស៉ីត្រូវបានរាយការណ៍ថាបានទន្ទ្រាញចូលដែនអាកាសរបស់រដ្ឋជាសមាជិក NATO ជាច្រើនលើក។ តួយ៉ាង កាលពីខែឧសភាកន្លងទៅ ដ្រូនមួយគ្រឿងរបស់រុស្ស៉ីបានវាយប្រហារលើអគារលំនៅដ្ឋានមួយក្នុងប្រទេសរូម៉ានីដោយបណ្ដាលឱ្យមនុស្ស ២នាក់រងរបួស ក្នុងពេលដែលកងកម្លាំងរុស្ស៉ីបើកការវាយប្រហារលើអ៊ុយក្រែន។ កាលពីខែកញ្ញា ឆ្នាំ២០២៥ យន្ដហោះចម្បាំង NATO ក៏បានបាញ់ទម្លាក់ដ្រូនរុស្ស៉ីជាច្រើនគ្រឿងដែលបានបំពានចូលដែនអាកាសប៉ូឡូញ អំឡុងការវាយប្រហារលើអ៊ុយក្រែនផងដែរ។

បន្ថែមពីលើនេះ គឺក្នុងសប្ដាហ៍នេះតែម្ដង មន្ត្រីអាមេរិកម្នាក់ក្នុងតំបន់អឺរ៉ុបបានប្រាប់ CNN​ ថាសហរដ្ឋអាមេរិកបានវាយតម្លៃថាដ្រូនមួយគ្រឿងមានផ្ទុកគ្រឿងផ្ទុះដែលត្រូវបានប្រទះឃើញនៅឯអាកាសយានដ្ឋានមួយក្នុងប្រទេសអាល្លឺម៉ង់ កាលពីយប់ថ្ងៃពុធកន្លងទៅ គឺជាដ្រូនរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៉ី។ តែរុស្ស៉ីបានទាត់ចោលការអះអាងនេះ៕