* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ព្យុះ Dolphin​ វាយប្រហារលើខេត្ត​ Okinawa របស់ជប៉ុន ខណៈចិនបិទកំពង់ផែ ត្រៀមខ្លួនទប់ទល់ (Video inside)

08-08-2026 13:53

(តូក្យូ)៖ ព្យុះទីហ្វុង Dolphin បានវាយប្រហារលើខេត្ត Okinawa ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន នៅថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ដោយបណ្ដាលឱ្យមនុស្ស ៥នាក់រងរបួស ហើយធ្វើឱ្យអគារ និងលំនៅដ្ឋានជាង ១៤០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់ ខណៈចិនឯណោះវិញបានបិទកំពង់ផែ និងការធ្វើដំណើរតាមផ្លូវសមុទ្រ នៅមុនព្យុះនេះបក់បោកលើឆ្នេរភាគខាងកើតរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមទីភ្នាក់ងារឧតុនិយមជប៉ុន ព្យុះ Dolphin ស្ថិតនៅចម្ងាយ ១៦០គីឡូម៉ែត្រពីភាពពាយព្យកោះ Kume នៃខេត្ត Okinawa និងកំពុងបក់បោកឆ្ពោះទៅទិសពាយព្យក្នុងល្បឿន ១៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមមន្ត្រីនៅក្នុងខេត្ត Okinawa ក៏បានឱ្យដឹងដែរថាមនុស្សចំណាស់ ៥នាក់បានរងរបួស តែមិនគំរាមកំហែងដល់អាយុជីវិតទេ ហើយដើមឈើជាច្រើនដើមបានបាក់រលំដោយសារកម្លាំងខ្យល់បក់។ ចំណែក ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ព្រមទាំងក្រុមហ៊ុន Japan ⁠Airlines បានលុបចោលជើងហោះហើរឆ្ពោះទៅកាន់តំបន់ដែលកំពុងរងការវាយប្រហារពីព្យុះ។

ព្យុះ Dolphin ត្រូវបានព្យាករថាមានល្បឿនខ្យល់អតិបរមា ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចឡើងដល់ ១២៦គីឡូម៉ែតក្នុងមួយម៉ោង។ ខេត្ត Okinawa និងកោះ Amami នៃខេត្ត Kagoshima អាចនឹងរងផលប៉ះពាល់ខ្លាំងជាងគេពីព្យុះនេះ។

ដោយឡែក មជ្ឈមណ្ឌលឧតុនិយមចិនឯណោះវិញ បាននិយាយថាព្យុះ Dolphin ត្រូវបានរំពឹងថានឹងបក់បោកទៅដល់បណ្ដោយឆ្នេរភាគខាងកើត និងភាគខាងត្បូងរបស់ចិន នៅយប់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ឬនៅព្រឹកថ្ងៃចន្ទដើមសប្ដាហ៍ក្រោយ ជាពិសេសនឹងបក់បោកលើទីក្រុង Zhoushan ក្នុងខេត្ត Zhejiang និងទីក្រុង Fuding ក្នុងខេត្ត Fujian។ ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងត្រូវបានរំពឹងថានឹងបង្ក ផលប៉ះពាល់ដល់ភាគកើតប្រទេសចិនរហូតដល់ថ្ងៃទី១២ ខែសីហា ក្នុងនោះរួមមានទាំងផ្នែកខ្លះនៃទីក្រុងសៀងហៃ និងខេត្តក្បែរខាងមួយចំនួន។ បើតាមអាជ្ញាធរឧតុនិយមចិន តំបន់មួយចំនួននៃខេត្ត Zhejiang ⁠អាចនឹងទទួលទឹកភ្លៀង ៦០០មីលីម៉ែត្រ៕