បទវិភាគ៖ “ឱកាសចិន ២.០ ”កំពុងបញ្ចេញភាគលាភជាបន្តបន្ទាប់
08-08-2026 16:17
(ប៉េកាំង)៖ នៅតាមកំពង់ផែរបស់ចិន គេតែងតែឃើញទិដ្ឋភាពដ៏មមាញឹកបែបនេះ៖ រថយន្តថាមពលថ្មីត្រូវបានរៀបចំរួចជាស្រេចសម្រាប់នាំចេញមនុស្សយន្តឧស្សាហកម្ម និងឧបករណ៍ឆ្លាតវៃត្រូវបានវេចខ្ចប់ដោយមានរបៀបរៀបរយគ្រឿងបន្លាស់ថាមពលដើរដោយខ្យល់ត្រូវបានដាក់លើនាវា...ផលិតផលឆ្លាតវៃរបស់ចិន”ជាច្រើនត្រូវបាននាំចេញទៅបរទេសដោយនាំមកនូវភាព «ថ្មី» និង «បៃតង» កាន់តែច្រើនដល់ពិភពលោកដែលបានក្លាយជាការឆ្លុះបញ្ចាំងដ៏រស់រវើកនៃ“ឱកាសចិន ២.០”។
តាមទិន្នន័យដែលរដ្ឋាភិបាលចិនបានចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហាឱ្យដឹងថាក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ទំហំសរុបនៃការនាំចេញនាំចូលខាងពាណិជ្ជកម្មទំនិញរបស់ចិនមានចំនួន៣០,១៣ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ១៧,៣ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។ ក្នុងនោះការនាំចេញបានកើនឡើង១៤ភាគរយ ហើយការនាំចូលបានកើនឡើង២២ភាគរយ។ ប្រព័ន្ធសារព័ត៌មានបរទេសដូចជាទីភ្នាក់ងារសារព័ត៌មានReutersជាដើមបានសម្គាល់ឃើញថាក្នុងបរិបទដែលគាំពារនិយមកំពុងងើបឡើងវិញនិងកំណើននៃពាណិជ្ជកម្មសកលកំពុងបង្អង់ល្បឿន «ទិន្នន័យពាណិជ្ជកម្មរបស់ចិនលើសពីការរំពឹងទុក» ដែល «បង្ហាញពីភាពធន់» ជាពិសេស «ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យឈានមុខដូចជាបញ្ញាសិប្បនិម្មិតជាដើម»។
ហេតុអ្វីបានជាពាណិជ្ជកម្មជាមួយបរទេសរបស់ចិនអាចទទួលបានសមិទ្ធផលដ៏លេចធ្លោខណៈពេលរីកចម្រើនទៅមុខក្រោមសម្ពាធ? លោក Wang Xiaosong សាស្ត្រាចារ្យនៃសកលវិទ្យាល័យប្រជាជនចិនបានថ្លែងថា ចិនមានប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញបំផុតលើទូទាំងពិភពលោក ដែលអាចសម្រេចការផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាពនិងការនាំចូលជាច្រើន ដែលបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេស។ ទន្ទឹមនឹងនេះ ឧត្តមភាពនៃទីផ្សារដ៏៏ធំធេងរបស់ចិន ឧត្តមភាពនៃការជំរុញដោយការច្នៃប្រឌិតថ្មី និងភាគលាភខាងគោលនយោបាយស្តីពីការពង្រីកការបើកទូលាយជាដើម បានដើរតួនាទីជាបន្តបន្ទាប់ ដែលបានរួមគ្នាជំរុញកំណើននៃពាណិជ្ជកម្មជាមួយបរទេស។
ចិនមិនត្រឹមតែមានឆន្ទៈធ្វើជា «រោងចក្រពិភពលោក» ប៉ុណ្ណោះទេ ប៉ុន្តែក៏មានឆន្ទៈធ្វើជា «ទីផ្សារពិភពលោក» ផងដែរ។ ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ល្បឿនកំណើននៃការនាំចូលរបស់ចិនបានលឿនជាងការនាំចេញ៨ភាគរយ ដោយបន្តបញ្ចេញ «ភាគលាភទីផ្សារ» កាន់តែច្រើនតាមរយៈការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយតុល្យភាព។ បើនិយាយចំពោះចិន ការពង្រីកការនាំចូលផលិតផលនិងសេវាកម្មដែលមានគុណភាពល្អ គឺមានអំណោយផលដល់ការលើកកម្ពស់កម្រិតឧស្សាហកម្ម និងបង្កើនគុណភាពនៃការប្រើប្រាស់ ដើម្បីបំពេញកាន់តែប្រសើរតាមតម្រូវការរបស់ប្រជាជនចំពោះជីវភាពដ៏ល្អបវរ។ បើនិយាយចំពោះ ដៃគូពាណិជ្ជកម្ម ពួកគេអាចទទួលបានការបញ្ជាទិញ ឱកាសការងារនិងឱកាសអភិវឌ្ឍន៍ពីទីផ្សារចិន។
បច្ចុប្បន្ននេះ ចិនបានអនុវត្តគោលនយោបាយពន្ធគយសូន្យចំពោះប្រទេសចំនួន៦៣ ហើយទំហំនាំចូលបានរក្សាចំណាត់ថ្នាក់ទីពីរលើពិភពលោកក្នុងរយៈពេល១៧ឆ្នាំជាប់ៗគ្នា។ វេបសាយ Eurasia Review របស់សហរដ្ឋអាមេរិកបានសម្គាល់ឃើញថា «ការកើនឡើងនៃការនាំចូលរបស់ចិនផ្តល់ការទ្រទ្រង់យ៉ាងខ្លាំងក្លាដល់អនាគតនៃពាណិជ្ជកម្មពិភពលោក» ហើយចិននឹងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយដៃគូពាណិជ្ជកម្ម។ ពាណិជ្ជកម្មជាមួយបរទេសជាស្តង់ដារសម្រាប់វាយតម្លៃពីភាពរស់រវើកនៃសេដ្ឋកិច្ច។ ឆ្លងតាមរយៈសមិទ្ធផលពាណិជ្ជកម្មជាមួយបរទេសរបស់ចិនក្នុងរយៈពេល ៧ខែ ដើមឆ្នាំនេះ ពិភពលោកបានមើលឃើញកាន់តែច្បាស់ថា និន្នាការនៃសេដ្ឋកិច្ចចិនដែលមានកម្លាំងចលករឆ្ពោះទៅរកភាពថ្មី មានរចនាសម្ព័ន្ធឆ្ពោះទៅរកភាពល្អប្រសើរ និងមានភាពល្អប្រសើរក្នុងរយៈពេលយូរគឺមិនកែប្រែទេ។
តាមការស្ទង់មតិនៃស្ថាប័នស្ទង់មតិអន្តរជាតិជាច្រើនឱ្យដឹងថា ប្រជាជនអន្តរជាតិកាន់តែច្រើនឡើងៗមានចំណាប់អារម្មណ៍ល្អនិងការទទួលស្គាល់កាន់តែខ្លាំងចំពោះចិន។ នៅឆមាសទីមួយឆ្នាំនេះ សហគ្រាសទុនវិនិយោគបរទេសជិត ៤៨០០ បានបង្កើនការវិនិយោគបន្ថែមនៅប្រទេសចិន ដោយបានផ្តល់ការគាំទ្រដល់សេដ្ឋកិច្ចចិនតាមរយៈសកម្មភាពជាក់ស្តែង។ «ឱកាសចិន ២.០» កំពុងបញ្ចេញភាគលាភជាបន្តបន្ទាប់ ដែលធ្វើជាសាក្សីថា «ការធ្វើដំណើររួមជាមួយប្រទេសចិន គឺហាក់ដូចជាការធ្វើដំណើរស្របជាមួយកាលានុវត្តភាព»៕
វិទ្យុមិត្តភាពកម្ពុជាចិន





