* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលេីបណ្តាញជួញដូររូបិយប័ណ្ណគ្រីបតូ ដោយចោទថាបានជួយដល់ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (Video inside)

08-08-2026 18:36

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី៧ ខែសីហា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលេីបណ្តាញជួញដូររូបិយប័ណ្ណគ្រីបតូមួយដែលដំណើរការឆ្លងកាត់រដ្ឋជាច្រើនដោយគ្មានអាជ្ញាប័ណ្ណ ដោយចោទប្រកាន់ថាបណ្តាញនេះបានសម្របសម្រួលប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូតម្លៃរាប់លានដុល្លារ ឱ្យកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) និងក្រុមផ្សេងទៀតដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៉ីរ៉ង់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកំណត់នេះធ្វើឡើងបន្ទាប់ពីការស៉េីអង្កេតរបស់ Reuters ចេញផ្សាយថ្ងៃទី ៣១ ខែកក្កដា ដែលរកឃើញថាក្រុមហ៊ុនប្តូរប្រាក់គ្រីបតូ Shelbit មានមូលដ្ឋាននៅទីក្រុងឌូបៃ គឺជាចំណុចកណ្តាលនៃបណ្តាញគេចវេះពីការដាក់ទណ្ឌកម្មលើអ៉ីរ៉ង់ ដែលមានទំហំទឹកប្រាក់​ ៤ពាន់លានដុល្លារ។ Shelbit បានធ្វើប្រតិបត្តិការផ្ទេរប្រាក់គ្រីបតូក្នុងនាមធនាគារកណ្តាលអ៉ីរ៉ង់ និងបណ្តាញល្បែងស៉ីសងតាមអនឡាញខុសច្បាប់ដ៏ធំបំផុតមួយរបស់ពិភពលោក ព្រមទាំងផ្ទេរទៅកាន់អាសយដ្ឋានដែលរដ្ឋាភិបាលអ៉ីស្រាអែល ក៏បានរកឃើញថាមានទំនាក់ទំនងជាមួយ IRGC ផងដែរ។

ក្រសួងហិរញ្ញវត្ថុអាមេរិក ក៏បានដាក់ទណ្ឌកម្មលើលោក Siavash Kayvanpour ដែលជាជនជាតិអ៉ីរ៉ង់រស់នៅក្រៅប្រទេស និងជាស្ថាបនិកក្រុមហ៊ុន Shelbit ព្រមទាំងបណ្តាញក្រុមហ៊ុនផ្សេងទៀតផងដែរ សម្រាប់ការផ្តល់ការគាំទ្រផ្នែកសម្ភារៈដល់ IRGC និងក្រុមហ៊ុន Nobitex ដែលជាផ្សារជួញដូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ប្រទេសអ៉ីរ៉ង់។ Nobitex បានរងទណ្ឌកម្មអាមេរិក​ កាលពីថ្ងៃទី២ ខែមិថុនា សម្រាប់ការអនុញ្ញាតឱ្យរដ្ឋាភិបាលអ៉ីរ៉ង់គេចវេះពីការរឹតបន្តឹងរបស់ប្រទេសលោកខាងលិច។

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent គូសបញ្ជាក់ថា «ក្រសួងនឹងតាមប្រមាញ់ និងកម្ទេចបណ្តាញហិរញ្ញវត្ថុខុសច្បាប់ដែលជួយទ្រទ្រង់របបនេះឱ្យនៅបន្តរស់រានបាន»។ ក្រុមហ៊ុន Shelbit និងលោក​ Kayvanpour មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕