* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប៊ុលហ្ការីកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែន ក្រោយមានឧប្បត្តិហេតុធ្លាក់យន្តហោះដ្រូន ខណៈទីក្រុងកៀវបដិសេធមានចេតនាកំណត់គោលដៅលើប៊ុលហ្ការី (Video inside)

09-08-2026 13:34

(សូហ្វ៉ីយ៉ា)៖ កាលពីថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសប៊ុលហ្ការី បានកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែន បន្ទាប់ពីយន្តហោះដ្រូនផ្ទុកគ្រឿងផ្ទុះមួយគ្រឿ ងបានធ្លាក់នៅក្នុងប្រទេសរបស់ខ្លួន ក្បែរបំពង់បង្ហូរឧស្ម័នយុទ្ធសាស្ត្រមួយកន្លែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការិយាល័យរដ្ឋមន្រ្តីការបរទេសប៊ុលហ្ការី បាននិយាយថា ជំនួបរវាងភាគីទាំង២ នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ។ ក្រសួងការពារជាតិប៊ុលហ្ការី បានឱ្យដឹងថា យន្តហោះដ្រូនដែលបានធ្លាក់នៅកៀកបំពង់បង្ហូរឧស្ម័ន ក្បែរព្រំដែនជាមួយរូម៉ានី គឺជាប្រភេទដ្រូន ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយយោធាអ៊ុយក្រែន។

ដោយឡែក ទីក្រុងកៀវ បានចេញមុខអះអាងក្នុងថ្ងៃដដែល ខ្លួនមិនបានកំណត់គោលដៅលើប៊ុលហ្ការីនោះទេ បន្ទាប់ពីយន្តហោះដ្រូនប្រភេទ ដែលប្រើប្រាស់ដោយកងទ័ពអ៊ុយក្រែន បានធ្លាក់នៅក្នុងប្រទេសប៊ុលហ្ការី ដោយសន្យាថា នឹងបកស្រាយឱ្យបានច្បាស់ពីកាលៈទេសៈនៃឧប្បត្តិហេតុនេះ។

លោក Georgiy Tykhyi អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បានលើកឡើងថា «យើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយភាគីប៊ុលហ្ការី ដើម្បីបំភ្លឺកាលៈទេសៈជាក់ស្តែង។ យើងអាចនិយាយដោយភាពប្រាកដប្រជាថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន មិនបានបញ្ជូនឧបករណ៍ណាមួយ ឆ្ពោះទៅកាន់ប៊ុលហ្ការីដោយចេតនានោះទេ»៕