* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តួកគីយ៉េអះអាងថា កិច្ចព្រមព្រៀងការពារជាតិត្រីភាគី ជាមួយប៉ាគីស្ថាននិងអារ៉ាប៊ីសាអូឌីត គឺដូចគ្នាទៅនឹងមាត្រា៥ របស់អង្គការ NATO (Video inside)

09-08-2026 14:39

(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសតួកគីយ៉េ លោក Hakan Fidan បាននិយាយកាលពីថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ថា កិច្ចព្រមព្រៀងការពារជាតិ ដែលត្រូវបានចុះហត្ថលេខារវាងតួកគីយ៉េ ប៉ាគីស្ថាន និងអារ៉ាប៊ីសាអូឌីត មានលក្ខណៈបច្ចេកទេសដូចគ្នានឹងកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក ក្រោមមាត្រា៥ របស់អង្គការ NATO យ៉ាងដូច្នោះ ហើយលោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះមិនមានគោលដៅប្រឆាំងប្រទេសអ៉ីរ៉ង់ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Fidan ក៏បានបញ្ជាក់ដែរថា ប្រធានាធិបតីតួកគីយ៉េ លោក Tayyip Erdogan ចង់ឃើញសម្ព័ន្ធភាពនេះ ត្រូវបានពង្រីកបន្ថែមទៀត ហើយអេហ្ស៊ីបគឺជាបេក្ខភាពមួយដែលអាចនឹងចូលរួម ក្នុងចំណោមប្រទេសដទៃទៀត។ ប្រទេសទាំង៣ ដែលសុទ្ធតែជាប្រទេសមានឥទ្ធិពលធំក្នុងតំបន់ បានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងការពារជាតិរួមទីក្រុង Mecca» កាលពីថ្ងៃសុក្រសប្តាហ៍នេះ ចំពោះមុខការព្រួយបារម្ភ ជុំវិញជម្លោះឆាបឆេះឡើងក្នុងតំបន់ ដែលបាននាំឱ្យមានការវាយប្រហាររបស់អ៉ីរ៉ង់ ទៅលើបណ្តាប្រទេសនាំចេញប្រេង នៅតំបន់ឈូងសមុទ្រអារ៉ាប់។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំង៣ បាននិយាយថា កិច្ចព្រមព្រៀងនេះមានបំណងពង្រឹងការទប់ស្កាត់រួមគ្នាប្រឆាំងនឹងអំពើឈ្លានពានណាមួយ ហើយចែងថាការវាយប្រហារដោយអាវុធ ប្រឆាំងនឹងប្រទេសណាមួយក្នុងចំណោមប្រទេសទាំងបី នឹងត្រូវចាត់ទុកថាជាការវាយប្រហារលើទាំងអស់គ្នា។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu លោក Fidan បាននិយាយថាសម្ព័ន្ធភាពថ្មីនេះ មិនមានគោលដៅប្រឆាំងអ៉ីរ៉ង់ ឬប្រទេសផ្សេងទៀតឡើយ ប៉ុន្តែបម្រើជាការប្តេជ្ញារួម ដើម្បីគាំទ្រសន្តិសុខរបស់សម្ព័ន្ធមិត្តទាំងបី។ លោកបានបន្ថែមថា សម្ព័ន្ធមិ ត្តនឹងសម្រេចតាមរយៈការពិគ្រោះយោបល់អំពីកម្រិត ទម្រង់ និងទំហំនៃការគាំទ្រដែលពួកគេនឹងស្នើសុំ ក្នុងករណីមានការវាយប្រហារ ប៉ុន្តែគ្មានប្រទេសណាមួយ នឹងត្រូវបានចាត់ទុកថាជាការគំរាមកំហែងឡើយ ដរាបណាប្រទេសជាសមាជិក មិនរងការវាយប្រហារ។

តួកគីយ៉េ ដែលមានកងទ័ពធំជាងគេទីពីរនៅ NATO បាននិយាយថា កិច្ចព្រមព្រៀងនេះ បើកចំហសម្រាប់ការពង្រីកទៅកាន់ប្រទេសផ្សេងទៀតក្នុងតំបន់ ហើយមិនស្វែងរកការជំនួសសម្ព័ន្ធភាព ដែលមានស្រាប់ណាមួយឡើយ។ ក្នុងប៉ុន្មានខែថ្មីៗនេះ តួកគីយ៉េ អារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងអេហ្ស៊ីប បានបង្កើតក្រុមមួយ ដើម្បីដោះស្រាយបញ្ហាតំបន់ ជាពិសេសសង្រ្គាមលើអ៊ីរ៉ង់។ តួកគីបាននិយាយថា ក្រុមនេះ ដែលហៅថា R4 មានគោលបំណងពង្រឹង ភាពជាដៃគូរបស់ខ្លួន តាមរយៈយន្តការជាក់លាក់។ លោក Fidan ក៏បាននិយាយផងដែរថា តួកគីយ៉េ គួរតែចូលរួមក្នុងក្រុមចម្រុះអន្តរជាតិ ដើម្បីការពារការដឹកជញ្ជូននៅសមុទ្រក្រហម ពីការវាយប្រហាររបស់ក្រុមហ៊ូទីយេម៉ែន ព្រោះសុវត្ថិភាពនៃការដឹកជញ្ជូននៅទីនោះ ទាក់ទងនឹងផលប្រយោជន៍របស់ទីក្រុងអង់ការ៉ា៕