* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការចំណាយលើវិស័យការពារជាតិរបស់តៃវ៉ាន់ សម្រាប់ឆ្នាំ២០២៧ នឹងកើន១៦ភាគរយ (Video inside)

09-08-2026 16:25

(តៃប៉ិ)៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ Central News Agency បានរាយការណ៍ នៅថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ ថា គណៈរដ្ឋមន្ត្រីតៃវ៉ាន់ នឹងស្នើបង្កើនការចំណាយលើវិស័យការពារជាតិប្រចាំឆ្នាំ ដល់១៦ភាគរយ សម្រាប់ឆ្នាំ២០២៧ ដែលនឹងលើសពី១ទ្រីលានដុល្លារតៃវ៉ាន់ (៣១ពាន់លានដុល្លារអាមេរិក) ជាលើកដំបូង ខណៈទីក្រុងតៃប៉ិកំពុងពង្រឹងកម្លាំងយោធារបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការផ្លាស់ប្តូរនេះកើតឡើងស្របពេលប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធយោធានិងនយោបាយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីទាមទារអធិបតេយ្យលើតៃវ៉ាន់ ប៉ុន្តែទន្ទឹមគ្នា តៃវ៉ាន់ក៏ប្រឈមនឹងការអំពាវនាវពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ឱ្យចំណាយកាន់តែច្រើន លើវិស័យការពារជាតិរបស់ខ្លួនផងដែរ ដែលស្រដៀងនឹងសម្ពាធរបស់សហរដ្ឋអាមេរិកលើអឺរ៉ុប ហើយជាអ្វីដែលមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានស្វាគមន៍ទទួលយក។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់តៃវ៉ាន់ Central News Agency បានឱ្យដឹងថា សំណើថវិកាជាង ១,១ទ្រីលានដុល្លារតៃវ៉ាន់ ដែលនឹងត្រូវបង្ហាញនៅថ្ងៃទី២០ ខែសីហា រួមបញ្ចូលទាំងថវិកាសម្រាប់កងឆ្មាំសមុទ្រ អតីតយុទ្ធជន និងគម្រោងពិសេសៗ ហើយនឹងលើសពី ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ដូចឆ្នាំ២០២៦ដែរ។ តួលេខលម្អិតជាងនេះថែមទៀត ត្រូវរង់ចាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចុងក្រោយ។

រដ្ឋាភិបាលតៃវ៉ាន់ ដាក់ការធ្វើទំនើបកម្មយោធា ជាគោលនយោបាយគន្លឹះ ហើយបានប្តេជ្ញាជាបន្តបន្ទាប់ ក្នុងការចំណាយកាន់តែច្រើនលើវិស័យការពារជាតិ រួមមានទាំងការអភិវឌ្ឍនាវាមុជទឹកផលិតនៅតៃវ៉ាន់ផ្ទាល់ ដោយសារតែការកើនឡើងការគំរាមកំហែងពីប្រទេសចិន។ កងកម្លាំងយោធារបស់ចិន បន្តធ្វើប្រតិបត្តិការស្ទើរតែរាល់ថ្ងៃ នៅជុំវិញតៃវ៉ាន់ និងធ្វើសមយុទ្ធយោធាជាទៀងទាត់ ដែលចុងក្រោយបំផុត គឺកាលពីចុងខែធ្នូ ឆ្នាំ២០២៥។ បច្ចុប្បន្ន តៃវ៉ាន់កំពុងស្ថិតក្នុងធ្វើការសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ខ្លួន ហៅថា Han Kuang។

គួរបញ្ជាក់ថា ប្រទេសចិន ក៏កំពុងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធយ៉ាងឆាប់រហ័សផងដែរ ជាមួយនាវាផ្ទុកយន្តហោះ យន្តហោះចម្បាំងបំបាំងកាយ និងមីស៊ីលថ្មីៗ។ កាលពីខែមីនា ប្រទេសចិនបានបង្ហាញការកើនឡើង ៧ភាគរយ នៃការចំណាយលើវិស័យការពារជាតិរបស់ខ្លួន សម្រាប់ឆ្នាំនេះ ដល់ ១,៩១ទ្រីលានយាន់ (២៨៣,០៨ពាន់លានដុល្លារ)។ ចិនបដិសេធបើកកិច្ចសន្ទនាជាមួយលោក Lai ដោយចាត់ទុក លោកជាបុគ្គលផ្តាច់ខ្លួនដ៏គ្រោះថ្នាក់។ លោក Lai ប្រកាន់ជំហរថា មានតែប្រជាជនតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ដែលអាចសម្រេចអនាគតរបស់ពួកគេបាន៕