* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៊ីរ៉ង់អះអាងថាកិច្ចព្រមព្រៀងជាមួយអូម៉ង់ឈានដល់ «ដំណាក់កាលចុងក្រោយ» ប៉ុន្តែច្រកសមុទ្រហ័រមូសនៅតែបន្តបិទ រហូតទាល់តែអាមេរិកបំពេញលក្ខខណ្ឌ (Video inside)

09-08-2026 20:19

(ឌូបៃ)៖ ប្រទេសអ៊ីរ៉ង់បានប្រកាសនៅថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងជាមួយប្រទេសអូម៉ង់ ស្តីពីការរៀបចំខ្សែផ្លូវនាវាចរណ៍ថ្មីនៅច្រកសមុទ្រហ័រមូស​ កំពុងស្ថិតក្នុង «ដំណាក់កាលចុងក្រោយ» ប៉ុន្តែបានព្រមានថា ច្រកសមុទ្រនេះនឹងត្រូវបើកដំណើរការវិញ លុះត្រាតែសហរដ្ឋអាមេរិកបំពេញតាមលក្ខខណ្ឌដទៃទៀតរួចរាល់ជាមុនសិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី (Abbas Araqchi) បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះគ្រាន់តែរៀបចំផ្លូវទឹកថ្មីសម្រាប់ពេលអនាគតប៉ុណ្ណោះ ហើយអ៊ីរ៉ង់នឹងមិនចូលតុចរចាដោយផ្ទាល់ជាមួយអាមេរិកជាដាច់ខាត ដរាបណាទីក្រុងវ៉ាស៊ីនតោន នៅតែបន្តរំលោភកិច្ចព្រមព្រៀងបណ្តោះអាសន្ន។ បច្ចុប្បន្ន ការទាក់ទងគ្នាគឺធ្វើឡើងតាមរយៈអ្នកសម្របសម្រួលប៉ុណ្ណោះ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមន្ត្រីអាមេរិកកាលពីថ្ងៃសុក្រ បានរំពឹងថា កិច្ចព្រមព្រៀងអ៊ីរ៉ង់-អូម៉ង់ អាចនឹងជួយបើកផ្លូវទឹកដ៏សំខាន់នេះឡើងវិញក្នុងពេលឆាប់ៗ។ គួររំលឹកថា ច្រកសមុទ្រហ័រមូស ដែលជាផ្លូវផ្គត់ផ្គង់ប្រេង និងឧស្ម័ន ២០ភាគរយនៃពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ដើម្បីសងសឹកការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលកាលពីដើមឆ្នាំនេះ៕