* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមហ៊ូទីវាយប្រហាររោងចក្រចម្រាញ់ប្រេងអារ៉ាប៊ីសាអូឌីត ក្រោយមានកិច្ចព្រមព្រៀងការពារជាតិជាមួយតួកគីយ៉េ​ និងប៉ាគីស្ថាន (Video inside)

09-08-2026 21:24

(សាន់ណា)៖ ក្រុមឧទ្ទាមហ៊ូទី នៅយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃអាទិត្យថា ខ្លួនបានប្រើប្រាស់ដ្រូនវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង Jazan របស់ក្រុមហ៊ុនរដ្ឋអារ៉ាប៊ីសាអូឌីត Aramco។ ការវាយប្រហារនេះ ធ្វើឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអារ៉ាប៊ីសាអូឌីតបានចុះកិច្ចព្រមព្រៀងការពារជាតិត្រីភាគីជាមួយតួកគីយ៉េ និងប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចព្រមព្រៀងការពារជាតិរវាងប្រទេសមូស្លីមស៊ុននីទាំងបីនេះ គឺសំដៅទប់ទល់នឹងអស្ថិរភាពក្នុងតំបន់ដែលបង្កឡើងដោយសង្គ្រាមរបស់អាមេរិកជាមួយអ៊ីរ៉ង់ ដោយបានចែងយ៉ាងច្បាស់ថា ការវាយប្រហារលើប្រទេសណាមួយ គឺស្មើនឹងការវាយប្រហារលើប្រទេសទាំងបី។ ទោះជាយ៉ាងណា គេមិនទាន់ច្បាស់ថាតើតួកគីយ៉េ និងប៉ាគីស្ថាន នឹងចេញមុខជួយអារ៉ាប៊ីសាអូឌីតតបតនឹងការវាយប្រហារនេះដោយរបៀបណានោះទេ។

ក្រសួងថាមពលអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា អគ្គិភ័យពិតជាបានឆាបឆេះរោងចក្រ Jazan មែន ប៉ុន្តែត្រូវបានពន្លត់វិញភ្លាមៗដោយគ្មានអ្នករងរបួស។ រោងចក្រនេះមានសមត្ថភាពចម្រាញ់ប្រេងរហូតដល់ ៤០ម៉ឺនធុងក្នុងមួយថ្ងៃ។ បន្ថែមពីនេះ ក្រុមហ៊ូទីក៏បានអះអាងពីការវាយប្រហារដោយមីស៊ីល និងដ្រូនទៅលើកំពង់ផែ Mocha របស់យេម៉ែន ដែលគ្រប់គ្រងដោយរដ្ឋាភិបាលស្របច្បាប់គាំទ្រដោយអារ៉ាប៊ីសាអូឌីតផងដែរ។

គួររំលឹកថា កាលពីខែមុន ក្រុមហ៊ូទីទើបតែបានប្រកាសបិទផ្លូវសមុទ្រប្រឆាំងនឹងអារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហម ជាការសងសឹកទៅនឹងការឡោមព័ទ្ធរបស់ទីក្រុងរីយ៉ាដមកលើប្រជាជនយេម៉ែន ដែលការចោទប្រកាន់នេះត្រូវបានអារ៉ាប៊ីសាអូឌីតទាត់ចោលទាំងស្រុង៕